មនុស្ស១០នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះគុកមួយកន្លែងនៅហ្វីលីពីន
ម៉ានីល៖មានករណីផ្ទុះផ្ទួនៗកើតឡើងក្នុងពន្ធនាគារមួយនៃទីក្រុង Paranque ប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្ស១០នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានទាំងអ្នកទោសជនជាតិចិនពីរនាក់ផងដែរ។
យោងតាមសារព័ត៌ស៊ិនហួរ ចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦នេះដោយដកស្រង់សម្តីប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពន្ធនាគារ Supt. Gerald Bantag ជាន់ទី១។ ប្រភពបញ្ជាក់ថា មនុស្សជាច្រើននាក់ ដែលភាគច្រើនជាទណ្ឌិតនោះក៏បានទទួលរងរបួសផងដែរ។
ទោះជាយ៉ាងណាប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុដែលនាំឲ្យមានការផ្ទុះកើតឡើង ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ៕