អតីត​ប្រធាន FIFA លោក Havelange ទទួលមរណភាព​ក្នុងអាយុ១០០ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

​បរទេស​៖​លោក Joao Havelange អតីត​ប្រធាន FIFA និង​ជា​សមាជិក IOC បានទទួល​មរណភាព​ហើយ​កាលពី​យប់មិញ​នេះ​ក្នុង​អាយុ​១០០​ឆ្នាំ​។​
​លោក Joao Havelange បាន​ចូលមក​កាន់កាប់​តំណែង​ជា​ប្រធាន FIFA ក្នុង​ឆ្នាំ​១៩៧៤ ដល់ ១៩៩៨​និង ធ្លាប់ជា​សមាជិក​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ពី​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ ២០១១ ហើយ​លោក​ក៏បាន​លាលែង​ពី​តំណែង​ដោយសារតែ​បញ្ហា​សុខភាព​។ ក្រោយមក​លោក​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ប្រធានកិត្តិយស​របស់ FIFA នៅ​ខែមេសា ឆ្នាំ ២០១៣ ដោយមាន​ការស៊ើបអង្កេត​រឿង​ពុករលួយ​ត្រូវបាន​ចូល​មន្ទីរពេទ្យ​មួយឆ្នាំ​ដោយសារតែ​ជំងឺ​សួត​។​
​គួរ​បញ្ជាក់ថា ក្នុងនាម​លោក​ជា​ប្រធាន FIFA បាន​ផ្លាស់ប្តូរ​ការប្រកួត World Cup ដែល​ពីមុន​មានតែ ១៦ ក្រុម​ឡើង​រហូតដល់​៣២​ក្រុម​ផងដែរ​៕

PHO890e7040-d947-11e5-ad96-caf6c18f36bb-805x453