ប្អូនស្រីនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់​លិខិត​លាលែង​ពី​តំណែង​អនុរដ្ឋលេខា ធិការ​ជា​ផ្លូវការ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2014 ក+ ក-

ភ្នំពេញ​៖លោកស្រីហ៊ុន ស៊ី​ណាត អនុរដ្ឋលេខា ធិការក្រសួង​ទំនាក់ ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធ សភា និង​អធិការកិច្ច បានដាក់​លិខិត​សុំលា លែង​ពី​តំណែង​ជា​ផ្លូវ​ការជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​បង ប្រុស​បង្កើត​រប​ស់លោក​ស្រី ដោយសារ​លោកស្រី​មាន​បញ្ហា​ខាង​សុខភាព​។​

លិខិត​សុំលាលែង​ពី​តួនាទី​នេះ បាន​ផ្ញើជូន​បងប្រុស​តាមរយៈ​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤​នេះ​។​

គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​សរសេរ​លើ Facebook ថា លោកស្រី​មិនអាច​ដោះស្រាយ ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​បាន ដោយសារ​រង​ឥទ្ធិពល​សម្ពាធ និង​ការប្រមាថ​ពី​ឧកញ៉ា លី យ៉ុង​ផាត់ ដូច្នេះ​លោកស្រី​សុំ​ឈប់​ការងារ​ពី​ក្រសួង​។​

លើ​ទំព័រ Facebook របស់លោក​ស្រី ក៏បាន​សរសេរថា «​អរុណសួស្ដី​បងៗ​ប្អូនៗ មីង​ពូ ទាំងអស់​នៅ ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជាទី​នឹករលឹក​! ខ្ញុំ​មិនអាច​បញ្ចប់​នូវ​ការដោះស្រាយ​ដីធ្លី​របស់​អ្នក ទាំងអស់​គា្ន​បាន ដោយ​រដ្ឋាភិបាល​ផ្ទេរ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត​វិញ ដូចនេះ​សូមអ្នក​ទាំងអស់គ្នា ចាំ​យក​ដី​ពី​ខេត្ត បែងចែក​ទៅ​! ក្នុង​មួយជីវិត​ខ្ញុំៗ ស្អប់​បំផុត​ភាព អយុត្តិធម៌​»​។​

ក្នុង​សារ​របស់​លោកស្រី ហ៊ុន ស៊ី​ណាត នោះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា «​រយៈពេល​ស្រាវជ្រាវ ដី​នេះ​មាន​មនុស្ស​ច្រើនណាស់ មក​និយាយ​កុំឱ្យ​ខ្ញុំ​ធ្វើ​ត្រូវការ​ប៉ុន្មាន តែ​ខ្ញុំ​បាន​ប្រាប់ថា ខ្ញុំ​ត្រូវការ​តែ​ដី ជូន​ប្រជាជន និង​ឱ្យ​ក្រុមហ៊ុន​វិញ​ទេ លោក​ឧក​ញា លី យ៉ុង​ផាត់ គាត់​ប្រមាថ​ខ្ញុំ​សព្វបែបយ៉ាង ខ្ញុំ​សុំ​សួរ​មិត្ត​រួម Facebook ថា​រាល់​អ្នកវិនិយោគ​ទាំងអស់​យើង​ត្រូវការពារ​តែ​គាត់​ថា ខ្ញុំ​កាន់ជើង​តែ​ចិនៗ​នោះ ខាង​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ឈូសឆាយ​បំផ្លាញ​ចំការ​ចំប៉ី របស់​កូនប្រុស​អភិបាលរង​លី យិន ខេត្ត​សា​ទុង ប្រទេស​ចិន​! លោកជំទាវ​ជាទីគោរព ខ្ញុំ​សុំ​ឈប់​ពី​ការងារ ពីព្រោះ​ខ្ញុំ​យល់ថា ក្រសួង​នេះ​ធ្វើ​អធិការកិច្ច​ទៅ​ចំ​គ្នាឯង​ដូច​ឧកញ៉ា លី យ៉ុង​ផាត ទៀត​មុខតែ​មិន​ហ៊ាន​ធ្វើ ដូចនេះ​នាង​ខ្ញុំ​មិនអាច​រស់នៅក្នុង​ក្រសួង​រក​យុ​តិ្ត​ធម៌​ជូន​ប្រជារាស្ត្រ តាម​បណ្ដឹង​មិនបាន​ដដែល​ខ្ញុំ​សុំ​លាឈប់​ពី​ពេលនេះ​ទៅជា​ប្រជាជន​ចុះ​។ សូម​ជូនពរ​លោកជំទាវ សូម​ជួបតែ​សំណាងល្អ​»​។​

លិខិត​លាលែង​នោះ លោកស្រី ហ៊ុន ស៊ី​ណាត បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​លោកស្រី​មាន បញ្ហា​ផ្នែក​សុខភាព ហើយ​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​៕​ម​.​គ​Untitled-5

 

 

 

 

 

         លោកស្រី ហ៊ុន ស៊ី​ណាត