លោក បារ៉ាក់ អូបាម៉ា នឹងជាន់ដីឡាវជាលើកដំបូងដើមខែក្រោយ
វ៉ាស៊ីនតោន៖លោក បារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរ ទៅកាន់ប្រទេសឡាវ នៅដើមខែកញ្ញាខាងមុខនេះ ដែលជាដំណើរ ទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសឡាវ ជាលើកដំបូង ។ នេះបើតាមការចេញផ្សាយនៅមុននេះរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ។
សម្រាប់ដំណើរទៅកាន់ប្រទេសឡាវនេះ លោក បារ៉ាក់ អូបាម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ។ បន្ទាប់ពីនោះលោកនឹងជួបពិភាក្សាទ្វេភាគី ជាមួយនឹងប្រធានាធិបតីឡាវលោក Bounnhang Vorachith និងមន្ត្រីរដ្ឋាភិបាលឡាវសំខាន់ៗដៃទៀត ដើម្បីជជែកគ្នាអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាង អាមេរិក និងឡាវ, ការអភិវឌ្ឍ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕