បរទេស៖កូនប្រុសរបស់មេភេរវករ Osama Bin Laden ឈ្មោះ Hamza Bin Laden កាលពីពេលថ្មីៗនេះបានចេញមុខប្រកាសថា ខ្លួនគេនឹងចូលស្នងតំណែងពីឪពុក ដើម្បីដឹកនាំក្រុមអ៊ីស្លាមរបស់ខ្លួនទៅកម្ទេចបណ្ដាប្រទេសពួកលោកខាងលិច។
ជាមួយគ្នានេះកូនប្រុសរូបនេះបាននិងកំពុងប្រមូលក្រុមសាសនាអ៊ីស្លាមរបស់ខ្លួនឲ្យរួបរួមគ្នា និងឈប់ឈ្លោះគ្នាតទៅទៀត។ ទន្ទឹមនោះរូបគេបានសម្ដែងការមិនពេញចិត្ត ចំពោះប្រទេសអារ៉ាប់ ដែលបានទម្លាក់គ្រាប់បែកទៅលើប្រទេសអាល់កៃដា នៅក្នុងសង្គ្រាមស៊ីវិលកាលពីលើកមុន។ ម្យ៉ាងទៀតរូបគេបានអំពាវនាវឲ្យឈប់ឈ្លោះគ្នា ហើយងាកមកចាប់ដៃគ្នាវិញ ព្រោះសុទ្ធតែជាសាសនាអ៊ីស្លាមដូចគ្នានោះទេ។
លើសពីនេះទៀត គេបានប្រាប់ទៅអ្នកទាំងនោះថា រូបគេនឹងស្នងតំណែង ហើយដឹកនាំក្រុមដើម្បីទៅកំចាត់សត្រូវពិតប្រាកដរបស់ពួកគេគឺបណ្ដាប្រទេសទ្វីបអ៊ឺរ៉ុបនោះឯង៕