ផ្តន្ទាទោស​ជនជាប់ចោទ​ពីបទ​រំលោភ​បូក​៥​នាក់​ដាក់ពន្ធនាគារ​ម្នាក់ៗ​៧​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2014 ក+ ក-

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញបាន ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៥​នាក់​ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ​រយៈពេល​៧​ឆ្នាំ និង​បង្គាប់​ឲ្យ​រួមគ្នា​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​២.០០០​ដុល្លារ​អាមេរិក ឲ្យ​ទៅ​នារី​រងគ្រោះ​ពីបទ​«​រំលោភ​បូក​»​។​

សាលក្រម​ដែល​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​លោក​ចៅក្រម នូ វាសនា បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ចំនួន​៥ នាក់ ទី​១.​ឈ្មោះ ឡុង រ៉ា​វុ​ទ្ធ ហៅ​ណែ​ត អាយុ​២៣​ឆ្នាំ ទី​២.​ឈ្មោះ យ៉ា សុខុម ហៅ​ឡាយ អាយុ​២៥​ឆ្នាំ ទី​៣.​ឈ្មោះ ផាន់ ចាន់​ធឿន អាយុ​២៤​ឆ្នាំ ទី​៤.​ឈ្មោះ សរ ធុន អាយុ​២៤​ឆ្នាំ និង​ទី​៥.​ឈ្មោះ ឆន ចាន់​និ​ត (​រត់គេចខ្លួន​) អាយុ​២៤​ឆ្នាំ​។​ជនជាប់ចោទ​ទាំង​៥​នាក់​មាន ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា ជន​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ យោងតាម​ពាក្យបណ្ដឹង​របស់ ម៉ុក ស្រី​និ​ច ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​នារី​រង គ្រោះ​ឈ្មោះ (​ហ​.​ស​.​ម​) ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ដែល​ត្រូវ​ជនសង្ស័យ​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​រំលោភ​បូក​ទៅលើ​នារី រងគ្រោះ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ភូមិ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ម គ

Untitled-1