កូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងគ្រាប់មីស៊ីល
កូរ៉េខាងត្បូង៖យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហានេះបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បង Missile ទៀត ដោយបាញ់ចេញពីនាវាមុជទឹក ស្ថិតនៅសមុទ្រភាគខាងកើត ក្នុងខេត្ត South Hamgyong ។
យ៉ាងណាមិញ មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថាមីស៊ី នោះបានធ្លាក់ចូលទៅសមុទ្ររបស់ជប៉ុន ដែលមានចំងាយជាង៤៨០គីឡូម៉ែត្រ ពីប្រទេសកូរ៉េខាងជើង៕