កុមារ​នី​ហ្សេ​រី​យ៉ា៤៩.០០០​នាក់​ប្រឈម​នឹង​ការស្លាប់​ប្រសិនបើ​គ្មាន​ជំនួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

​នី​ហ្សេ​រី​យ៉ា​៖​អង្គការ UNICEF បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កុមារ​ជិត​កន្លះ​លាន​នាក់​នៅ​ជុំវិញ​បឹង​ឆាដ​បាន​ប្រឈមមុខ​នឹង “​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​” ដោយសារតែ​គ្រោះរាំងស្ងួត​និង​ការបះបោរ​រយៈពេល​ប្រាំពីរ​ឆ្នាំ​របស់​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​បូ​កូ​ហា​រ៉ា​ម​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ។​
​ក្នុងចំណោម​កុមារ​៤៧៥.០០០​នាក់​ដែល​ត្រូវបាន​ចាត់ទុកថា​ប្រឈម​នឹង​គ្រោះថ្នាក់ គឺមាន​៤៩.០០០​នាក់​នៅក្នុង​រដ្ឋ Borno ប្រទេស​នី​ហ្សេ​រី​យ៉ា​នឹង​ស្លាប់​ក្នុងឆ្នាំនេះ​ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការព្យាបាល​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​អំពាវនាវ​សុំ​ជំនួយ​ទឹកប្រាក់​៣០៨​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ​។​
​ទោះយ៉ាងណា​ក៏ដោយ មកដល់ពេលនេះ អង្គការ UNICEF បាន​ឲ្យ​ដឹងថា ខ្លួន​ទទួល​បានតែ​៤១​លាន​ដុល្លារ​តែប៉ុណ្ណោះ​ពោលគឺ​ស្មើនឹង​១៣​ភាគរយ​នៃ​អ្វីដែល​ខ្លួន​ត្រូវការ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​ទាំង​បួន​ដូចជា ឆាដ នី​ហ្សេ​រី​យ៉ា នី​ហ្សេ​រ​និង​កា​មេ​រូ​ន​ដែល ជាប់​ព្រំដែន​បឹង​ឆាដ​។​អង្គការ UNICEF បាន​ឲ្យ​ដឹងថា នៅពេលដែល​កងកម្លាំង​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​បាន​ចាប់យក​និង​ទទួលបាន​ទឹកដី​មកវិញ មន្ត្រី​ផ្នែក​ជំនួយ​បានចាប់ផ្តើម​ប្រមូល​ផ្តុំគ្នា​៕

download14