រញ្ជួយ​ដី​បំផ្លាញ​ប្រាសាទ​ល្បីឈ្មោះ​របស់​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

មី​យ៉ាន់​ម៉ា​៖​ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​អង្រួន​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​បីនាក់​និង​បាន​បំផ្លាញ​វត្ត​ព្រះពុទ្ធសាសនា​សម័យបុរាណ​ជាង​១០០​វត្ត​នៅក្នុង​អតីត​រដ្ឋធានី Bagan ដែលជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​។​
​ក្រុម​អង្កេត​ភូមិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​កម្រិត​៦,៨​រ៉ិ​ច​ទ័​រ​គឺមាន​ចំណុចកណ្តាល​នៅ​ចម្ងាយ​ប្រហែល​១៥​ម៉ា​យ​ភាគ​ខាងលិច​តំបន់ Chauk ដែលជា​ទីប្រជុំជន​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង Bagan ។ ទីភ្នាក់ងារ​នេះ​បាន​និយាយថា វា​បាន​វាយប្រហារ​នៅ​ខាងក្រោម​ផ្ទៃផែនដី​នៅ​ជម្រៅ​ប្រហែល​៥២​ម៉ា​យ​។ ការរញ្ជួយ​ដី​ជ្រៅ​ជាធម្មតា​បង្ក​ឲ្យ​មានការ​ខូចខាត​តិច​នៅ​ផ្ទៃ​ខាងលើ​កាសែត​រដ្ឋ​បាន​រាយការណ៍​ថា វត្ត​អារាម​សាងសង់​ពី​ឥដ្ឋ​យ៉ាងហោចណាស់​១៨៥​វត្ត​នៅ Bagan ត្រូវបាន​បំផ្លាញ​។​
​ទីក្រុង Bagan ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា Pagan គឺមាន​សំណង់​រចនាសម្ព័ន្ធ​ជាង ២.២០០​ដោយ​រួមបញ្ចូល​ទាំង​វត្ត​និង​ប្រាសាទ​កសាង​ពី​សតវត្សរ៍​ទី​១០​ដល់ទី​១៤​ផងដែរ​។ វត្ត​និង​ប្រាសាទ​ជាច្រើន​មាន​ភាព​ទ្រុឌទ្រោម​រីឯ​ផ្សេងទៀត​ត្រូវបាន​ស្ដារឡើងវិញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយមាន​ជំនួយ​ពី​អង្គការ​យូណេស្កូ​ដែលជា​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ៕

slide_422862_5424048_free