វាយប្រហារដោយ​គ្រាប់បែក​ធុង​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​សម្លាប់​កុមារ​១១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​ស៊ី​រី​៖​យ៉ាងហោចណាស់​កុមារ​ចំនួន​១១​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ធុង​មួយ​ដែល​ធ្វើឡើង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​នៅលើ​សង្កាត់​ពួក​ឧទ្ទាម​កាន់កាប់ Bab al-Nayrab នៅ​ភាគខាងត្បូង​ទីក្រុង​អា​ឡេ​ប៉ូ​របស់​ប្រទេស​ស៊ី​រី​។​
​ក្រុម​ឃ្លាំមើល​បាន​រាយការណ៍​ផងដែរ​ថា ជន​ស៊ីវិល​ប្រាំ​បីនាក់​រួមទាំង​កុមារ​ពីរ​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងការ​បាញ់​របស់​ក្រុម​ឧទ្ទាម​លើ​តំបន់​ភាគ​ខាងលិច​នៃ​ទីក្រុង​នេះ​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​។​
​អ្នកកាសែត AFP នៅ​តំបន់ Bab Al-Nayrab បានឃើញ​កម្មករ​ជួយសង្គ្រោះ​និង​ជន​ស៊ីវិល​កំពុង​ជីក​តាម​កំទេច​ថ្ម​នៃ​អគារ​ដែល​ដួលរលំ​។ បុរស​ម្នាក់​បាន​កាន់​រាងកាយ​ទារក​គ្មាន​ជីវិត​ម្នាក់​ដែលមាន​ទំហំ​តូច​ជាង​កំភួនដៃ​របស់គាត់​។ ភ្នែក​របស់​វា​បាន​បិទ​ហើយ​រាងកាយ​របស់​វា​គឺមាន​ពណ៌​ស​ប្រឡាក់​ដោយ​ធូលី​ដី​លើកលែងតែ​កន្លែង​មាន​ឈាម​។​
​ទោះយ៉ាងណា​ក្តី លោក​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​និង​រដ្ឋាភិបាល​របស់លោក​បាន​បដិសេធ​ការប្រើប្រាស់​គ្រាប់បែក​ធុង​នេះ​។​
បើ​យោងតាម​ក្រុម​អង្កេត​ការណ៍​បាន​អះអាងថា មនុស្ស​ជាង​២៩០.០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ជម្លោះ​នេះ​បានចាប់ផ្តើម​៕

PIXELLATED VERSIONS EDITORS NOTE: Graphic content / A wounded Syrian man sits in the back of a truck next to a dead girl following a barrel bomb attack on the Bab al-Nairab neighbourhood of the northern Syrian city of Aleppo on August 25, 2016. / AFP PHOTO / AMEER ALHALBIAMEER ALHALBI/AFP/Getty