តួ​ក​គី​ចូល​កាន់តែ​ជ្រៅ​ក្នុង​ស៊ី​រី ក្នុងយុទ្ធនាការសងសឹកលើក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

ស៊ី​រី​៖​កងទ័ព​តួ​ក​គី និង​សម្ព័ន្ធមិត្ត​បាន​សម្រុកចូល​កាន់តែ​ជ្រៅ​ក្នុងប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​ដោយ​រឹបអូស​បាន​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​បក្សសម្ព័ន្ធ​ឃើ​ដ​នៅ​ថ្ងៃ​៧​នៃ​យុទ្ធនា​ការឆ្លងកាត់​ព្រំដែន​មួយ​ដែល​អង្គការ​ឃ្លាំមើល​បាន​និយាយថា បានសម្លាប់​អ្នកភូមិ​យ៉ាងហោចណាស់​៣៥​នាក់​។​
​យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​បាន​ចូលទៅក្នុង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​នៅពេល​ភ្លឺ​ហើយ​កាំភ្លើង​ធំ​បាន​វាយប្រហារ​នូវ​អ្វីដែល​ប្រភព​សន្តិសុខ​និយាយថា គឺជា​តំបន់​ដែល​កាន់កាប់​ដោយ​កងកម្លាំង​ជីវពល YPG ឃើ​ដ​បន្ទាប់ពី​ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​រាយការណ៍​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ពេញ​មួយ​យប់​ជុំវិញ​ភូមិ​ចំនួន​ពីរ​។​
​ប្រទេស​តួ​ក​គី​និយាយថា ពួក​សកម្មប្រយុទ្ធ​ឃើ​ដ​២៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់ខ្លួន​និង​បាន​បដិសេធថា​មាន​ជន​ស៊ីវិល​ស្លាប់​និង​របួស​។​
​ក្រុមមន្ត្រី​ទួរគី​បាន​និយាយថា គោលបំណង​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​គឺ​ដើម្បី​ធានាថា កងកម្លាំង​ឃើ​ដ​មិនបាន​ពង្រីក​ទឹកដី​ដែល​ពួកគេ​គ្រប់គ្រង​រួចទៅហើយ​នៅតាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​ទួរគី​ខណៈដែល​វា​ក៏​ជំរុញ​ក្រុម​រដ្ឋ​ឥស្លាម​ចេញពី​បន្ទាយ​របស់ខ្លួន​ផងដែរ​។​
​ទោះយ៉ាងណា​ក្តី ក្រុម​អង្កេត​ការណ៍​បាន​និយាយថា រហូតមកដល់​ពេលនេះ ការវាយលុក​របស់​ទួរគី​បាន​ផ្តោតលើ​កងកម្លាំង​ដែល​ចងសម្ព័ន្ធ​ទៅនឹង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​ពួក​ឃើ​ដ​៕

160506Syriastrikes-jpg