អ៊ីតាលី​នឹងស៊ើបអង្កេតចំពោះ​ចំនួន​អ្នកស្លាប់​ក្នុងគ្រោះ​រញ្ជួយ​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

​អ៊ីតាលី​៖​អាជ្ញាធរ​ប្រទេស​អ៊ីតាលី​បាន​សន្យាថា​នឹងធ្វើ​ការស៊ើបអង្កេត​ថា​តើ​ការធ្វេសប្រហែស​ឬ​ការលួចបន្លំ​មិន​ប្រកាន់ខ្ជាប់​ទៅនឹង​ស្តង់ដា​អគារ​បាន​ចូលរួមចំណែក​ចំពោះ​ចំនួន​អ្នកស្លាប់​ខ្ពស់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​អ៊ីតាលី​កាលពី​សប្តាហ៍​មុន​ដែរ​ឬក៏​អត់​។
​ពួកគេ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា នឹងមិន​មានការ​ធ្វើ​ខុស​កិច្ចសន្យា​សាងសង់​អគារ​ដែល​កិត​កេង​ប្រា​ក់ដោយ​ជា​លទ្ធផល​បណ្តាល​ឲ្យ​មាន​គ្រោះមហន្តរាយ​នេះ​ទេ​។​
​ទន្ទឹមនឹង​នេះដែរ​បុគ្គ​លិ​ក​សង្គ្រោះបាន​បំពេញភារកិច្ច​នៃ​ការរក​សាកសព​ពី​គំនរ​បាក់បែក​ខណៈដែល​ក្តីសង្ឃឹម​នៃ​ការស្វែងរក​អ្នក​នៅរស់​បន្ថែមទៀត​បា​ន​បាត់បង់​ទៅហើយ​បន្ទាប់ពី​ការរញ្ជួយ​ដ៏​ខ្លាំងក្លា​កាលពី​បួន​ថ្ងៃមុន​។​
​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ពួកគេ​បាន​រកឃើញ​សាកសព​ចំនួន​៦​នាក់​បន្ថែមទៀត​នៅក្នុង​គំនរ​បាក់បែក​នៃ​សណ្ឋាគារ Roma ក្នុង​ទីប្រជុំជន Amatrice ដែលជា​តំបន់ភ្នំ​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី​ដែល​រងគ្រោះ​ខ្លាំងក្លា​បំផុត​។ ពួកគេ​បាន​រកឃើញ​សាកសព​ចំនួន​បីនាក់​ហើយ​ត្រឹម​យប់​ថ្ងៃអាទិត្យ​ពួកគេ​នៅតែ​ធ្វើការ​ដើម្បី​ទៅ​តំបន់​ផ្សេងទៀត​ដែល​លំបាក​ក្នុងការ​ឈានទៅដល់​៕

Firefighters recover paintings from a collapsed house in Amatrice, central Italy, Saturday, Aug. 27, 2016 where a 6.1 earthquake struck just after 3:30 a.m., Wednesday. Italians bid farewell Saturday to victims of the devastating earthquake that struck a mountainous region of central Italy this week. (AP Photo/Antonio Calanni)