​អ្នកជួញដូរ​គ្រឿងញៀន​ជាង​២០០០​នាក់ត្រូវប៉ូលិស​ហ្វីលីពីន​បាញ់​សម្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

ម៉ានីល​៖​រយៈពេល​២​ខែ​កន្លងមកនេះ ក្រោម​ការគ្រប់គ្រង​រប​ស់​ប្រធានាធិបតី​ថ្មី​របស់​ហ្វី​លី​ពិន លោក Rodrigo Duterte វិធានការ​បាញ់សម្លាប់ ដើម្បី​កំចាត់ អ្នករត់ពន្ធ​គ្រឿងញៀន​នៅក្នុង​ប្រទេស បាន​កើនឡើង​រហូតដល់​២០០០​នាក់​ហើយ ។ ហើយ​យុទ្ធនាការ​បាញ់សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន​នេះ​ហាក់បីដូចជា មាន​សភាព​សាហាវ​ឃោ​ឃៅ បើទោះជា​សហរដ្ឋអាមេរិក​ព្រមាន​យ៉ាងណាក្តី ក៏​ដំណើរការ​នៃ​យុទ្ធនាការ​របស់លោក ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នៅតែ​បន្ត​យ៉ាង​មុតមាំ​។​
​ក្រុមប៉ូលិស​ហ្វី​លី​ពិន បានធ្វើ​សេចក្តី​ការ​ណ៏​ថា កន្លងមក​ពួកគេ​បានធ្វើការ​បាញ់សម្លាប់​អ្នករត់ពន្ធ​គ្រឿងញៀន ចំនួន​៩០០​នាក់ នេះ​បើ​គិត​ចាប់​ពីថ្ងៃ​០១ ខែកក្កដា មក​ត្រឹម​ថ្ងៃទី​២០ ខែសីហា​។​
​ដោយឡែក កាលពី​សប្តាហ៍​មុននេះ ក្រុមប៉ូលិស​ក៏បាន​បាញ់សម្លាប់​អ្នករត់ពន្ធ​គ្រឿងញៀន​ចំនួន​១១០០​នាក់​ទៀត ដោយ​គិត​មកដល់​បច្ចុប្បន្ន ចំនួន​នៃ​អ្នករត់ពន្ធ​គ្រឿងញៀន នៅក្នុង​ប្រទេស​ហ្វី​លី​ពិន ដែល​ត្រូវបាន​បាញ់សម្លាប់​បាន​កើនឡើង​រហូតដល់​២០០០​នាក់​៕

download17