អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ៤នាក់ត្រូវតុលាការស៊ើបសួរពាក់ព័ន្ធការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ
ភ្នំពេញ៖ អង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ៤នាក់ដែលជាប់ការសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានី ភ្នំពេញ នៅម៉ោង៣រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីធ្វើការសាកសួរតាមនីតិវិធីតុលាការ ពីបទពាក់ព័ន្ធអំពើឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ។
ជនសង្ស័យទាំង៤នាក់ ជាក្រុមអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាំងនោះ មានៈ ១.ឈ្មោះ មាស សម្បត្តិ, ២.ឈ្មោះ សៀង វាសនា, ៣.ឈ្មោះ គយ ចាន់ថល និងទី៤.ឈ្មោះ លី សៅ ។
គ្មានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយ ទម្លាយឲ្យដឹងពីចម្លើយរបស់ជនសង្ស័យបែបណានោះទេ ៕
ជនត្រូវចោទទាំង៤នាក់ពេលបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៤ ខែធ្នូ