ប៉េកាំង៖អគ្គមេបញ្ជាការកងទ័ពអាកាសចិនលោក Ma Xiaotian បាននិយាយថា កងទ័ពអាកាសចិន កំពុងតែធ្វើការអភិវឌ្ឍន៍យន្តហោះចម្បាំងទម្លាក់គ្រាប់បែក ប្រភេទថ្មី long-rang bomber ដើម្បីបង្កើនសមត្ថភាពការពារជាតិ និងមហិច្ឆិតាដែលខ្លួនចង់ធ្វើឲ្យយោធាមានភាពទំនើបប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុងពិធីបើកសម្ពោធមួយនៅក្នុងមូលដ្ឋានទ័ពអាកាសចិនលោក Ma Xiaotian បានបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនជានិច្ច នៅក្នុងការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន ដើម្បីធ្វើការវាយប្រហារនៅតាមទីតាំងនានា ដែលស្ថិតនៅឆ្ងាយពីប្រទេសនេះ ហើយការអភិវឌ្ឍនានា នឹងចេះតែបន្តទៅមុខជាដរាប។ នៅពេលនេះយើងកំពុងតែ ធ្វើការអភិវឌ្ឍ យន្តហោះទម្លាក់គ្រាប់បែក ចម្ងាយឆ្ងាយប្រភេទថ្មី long-rang bomber ដែលអ្នកនឹងឃើញវានៅថ្ងៃអនាគត៕ (ប្រភពទីភ្នាក់ងារសារព័ត៌ចិនស៊ិនហួ)