ផ្ទុះ​គ្រាប់បែក​ក្បែរ​សាលា​ម​ត្តេ​យ្យ​នៅ​គា​ភ​ខាងត្បូង​ថៃ​ស្លាប់​មនុស្ស​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

បាងកក​៖​សារព័ត៌មាន Channel News Asia ផ្សាយ​មុននេះ​បន្តិច​ថា យ៉ាងហោចណាស់​មនុស្ស​០២​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​នៅក្បែរ​សាលា​ម​ត្តេ​យ្យ​មួយកន្លែង​នៅ​ជិត​ព្រំដែន ថៃ​-​ម៉ាឡេស៊ី ក្នុង​ខេត្ត Narathiwat ភាគខាងត្បូង​ប្រទេស​ថៃ​។
​អ្នកនាំពាក្យ​មេ​បញ្ជា​ប៉ូលីស​ថៃ​លោក Yuthanam Petchmuang បាន​និយាយថា មនុស្ស​ដែល​ស្លាប់បាត់​ជីវិត​គឺជា​ឪពុក និង​កូនស្រី​ដែល​អាយុ ០៥​ឆ្នាំ រួម​នឹង​មនុស្ស ០៨​នាក់​ទៀត​បាន​រងរបួស នៅពេល​ម៉ូតូ​មួយគ្រឿង ដែល​ចត​នៅមុខ​ខ្លោងទ្វារ​ចូល​សាលារៀន​បាន​ផ្ទុះឡើង អំឡុង​ពេលដែល ឪពុកម្តាយ​នានា កំពុង​ជូន​កូនៗ​ទៅ​សាលារៀន​។ លោក​បញ្ជាក់ថា ការ​បំផ្ទុះ​គ្រាប់បែក​នេះ គឺជា​ទង្វើ របស់​ក្រុម​ដែលមាន​បំណង​ចង់ មាន​ភាពចលាចល​ក្នុងប្រទេស​៕

Untitled