សម្ព័ន្ធមិត្ត​ទាំងបី​ពង្រឹង​ទំនាក់ទំនង​ទុបទល់​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន បាន​ឈានដល់​កិច្ចព្រមព្រៀង​ពង្រឹង​ការចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបាញ់​សាកល្បង មី​ស៊ី​ល​ផ្លោង របស់​កូរ៉េខាងជើង និង​ការគ្រោង​អភិវឌ្ឍន៍ គ្រាប់​នុយក្លេអ៊ែរ​។
​យោងតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​០៨ ខែ កញ្ញា​នេះ​ថា ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​តាមរយៈ វីដេអូ​អន​ឡាញ រវាង​ក្រុមមន្ត្រី​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងបី​។​
សារព័ត៌មាន​ដដែល​បញ្ជាក់ថា ទន្ទឹម​នោះ​មន្ត្រី​ទាំងបី​រូប ក៏បាន​ថ្កោលទោស​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ពី សំណាក់​របប​ដឹកនាំ ទីក្រុង​ព្យុងយ៉ាង កាលពីពេល​ថ្មី​នេះ ដែលជា​ការរំលោភ យ៉ាងធ្ងន់ធ្ងរ​ម្ដង​ហើយ​ម្ដងទៀត លើ​ដំណោះស្រាយ​របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​៕

rtr3bjka