មនុស្ស៣នាក់ស្លាប់ក្នុងករណីផ្ទុះរោងចក្រផលិតអាល់កុលនៅភាគឦសានថៃ
បាកកក៖យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយថា យ៉ាងហោចណាស់កម្មករចំនួន០៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតអាល់កុល នៅខេត្ត Khon Kaen ភាគឦសានប្រទេសថៃ។
មន្ត្រីប៉ូលីសក្រុងបាងកកលោក Sarawut Dansuk បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះដែលជាជនជាតិថៃទាំង០៣នាក់ បាននិងកំពុងធ្វើការជួសជុលគម្របអាងស្តុក កាកសំណល់ទឹក នៅរោងចក្រអាល់កុល ដែលជារបស់ក្រុមហ៊ុនថាមពលអាល់កុលថៃ ក្នុងខេត្ត Khon Kaen ចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ ពីរាជធានីបាងកក។
ជុំវិញករណីនេះសមត្ថកិច្ចកំពុងតែ ធ្វើការស៊ើបអង្កេតលើករណីនេះថាតើ ក្រហ៊ុនអាល់កុលខាងលើ ជាអ្នកទទួលខុសត្រូវ ក្នុងគោះថ្នាក់នេះឬយ៉ាងណា៕