អាមេរិក៖ក្មេងស្បែកខ្មៅជនជាតិស្បែកខ្មៅអាយុ១៣ឆ្នាំម្នាក់ត្រូវប៉ូលិសរដ្ឋ Ohio សហរដ្ឋអាមេរិកបាញ់សម្លាប់ បន្ទាប់ពីក្មេងប្រុសនោះ ព្យាយាមទាញកាំភ្លើងខ្យល់ ចេញពីខោរបស់ខ្លួន នៅពេលដែលប៉ូលិសចាប់ខ្លួន។
បើយោងតាមទូរទស្សន៍ប៊ីប៊ីស៊ីចេញផ្សាយ ព័ត៌មាននៅថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា មន្ត្រីប៉ូលិសដែលបានឆ្លើយតបទៅនឹងហេតុការណ៍នេះបាននិយាយថា ខ្លួនបានទទួលនូវព័ត៌មាន ដែលបានប្រាប់ថាមានការកើតឡើង អំពើចោរប្លន់ប្រដាប់អាវុធមួយ នៅក្នុងទីក្រុង Columbus ហើយបន្ទាប់មកគេក៏បានឃើញ ជនសង្ស័យ៣នាក់ ដែលក្នុងនោះមានក្មេងប្រុស នោះម្នាក់ផងដែរ។
ភ្លាមៗនោះបុរស២នាក់ទៀត បានរត់គេចខ្លួនបាត់ នៅពេលដែលក្មេងប្រុស១៣ឆ្នាំនោះ ត្រូវបានប៉ូលីសឃាត់ខ្លួន និងក្រោយមកត្រូវបានបាញ់សម្លាប់ ហើយបានអះអាងថាកាំភ្លើងដែលក្មេងប្រុសនោះ បានប្រើប្រាស់គឺជាកាំភ្លើងខ្យល់ ដែលអាចបង្កការគំរាមកំហែង ដល់អាយុជីវិតប៉ូលីស៕