​ជប៉ុន​នឹង​បង្កើន​សកម្មភាព​នៅសមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​ជប៉ុន​៖​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោកស្រី Tomomi Inada បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ជប៉ុន​នឹង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​តាមរយៈ​ការបណ្តុះបណ្តាល​ល្បាត​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ព្រមទាំង​ការធ្វើ​សមយុទ្ធ​ទ្វេភាគី​និង​ពហុភាគី​ជាមួយ​កងទ័ពជើងទឹក​ក្នុង​តំបន់​។​
​លោកស្រី Inada បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​នៅឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​ថា ការបង្កើន​របស់​ជប៉ុន​នៅក្នុង​តំបន់​នេះ​ដែលជា​កន្លែង​សហរដ្ឋអាមេរិក និង​ជប៉ុន​មានការ​ព្រួយបារម្ភ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាមទារ​ទឹកដី​យ៉ាង​ទូលំទូលាយ​របស់​ប្រទេស​ចិន និង​រួមបញ្ចូល​ទាំង​ការកសាង​សមត្ថភាព​សម្រាប់​បណ្តា​ប្រទេស​ឆ្នេរសមុទ្រ​ផងដែរ​។​
លោកស្រី Inada បាន​និយាយថា ប្រសិនបើ​ពិភពលោក​អត់ឱន​ចំពោះ​ការប៉ុនប៉ង​ផ្លាស់ប្តូរ​នីតិរដ្ឋ​ហើយ​អនុញ្ញាត​ឲ្យ​ច្បាប់​មិន​ត្រឹមត្រូវ​ទទួលបាន​ជោគជ័យ​នោះ “​នឹងមាន​ផលវិបាក​ជាស​កល​”​៕

e2541542bc39cd1079583f903864f07759cc0ff3