ឧទ្ធម្ភាគចក្រកម្លាំងការពារស៊ីវិលរុស្ស៊ីមួយគ្រឿងធ្លាក់ពេលហ្វឹកហាត់
ក្រុងមូស្គូ៖មនុស្សជិះនៅលើនោះទាំងអស់០៣នាក់ស្លាប់នៅក្នុងអណ្តាតភ្លើង គ្រាដែលឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Mi-8 របស់ក្រសួងការពារស៊ីវិល និងដោះស្រាយពេលគ្រា មានអាសន្នបានធ្លាក់នៅតំបន់ភាគអាគ្នេយ៍នៃទីក្រុងមូស្គូកាលពីល្ងាចម្សិលមិញ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានផ្សាយថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅក្នុងសង្កាត់ Lyubertsy នៅអំឡុងពេលកំពុងតែហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាជនក្នុងហេតុការណ៍អាសន្ន។ ដោយឡែកប្រអប់ខ្មៅទាំងពីរត្រូវបានក្រុម សង្គ្រោះរកឃើញហើយ៕