មេដឹកនាំ​ជប៉ុន​ធ្វើ​ទស្សនកិច្ច​​លើកដំបូង​នៅ​ប្រទេស​គុយបា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

គុយបា​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​ប្រទេស​គុយបា​ដែល​គ្រប់គ្រង​ដោយ​របប​កុ​ម្មុយ​និ​ស្ត​ដោយ​លោក​បាន​ទៅដល់​ទីក្រុង Havana ដើម្បី​ធ្វើ​កិច្ចចរចា​ជាមួយ​ប្រធានាធិបតី​គុយបា​លោក Raul Castro លើ​ប្រធានបទ​ការជំរុញ​ពាណិជ្ជកម្ម​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Abe ទៅកាន់​ប្រទេស​កោះ​កា​រា​ប៊ី​ន​មួយ​នេះ​គឺ​ត្រូវបាន​សាទរ​ដោយ​បណ្តា​មេដឹកនាំ​លោកខាងលិច​ចាប់តាំងពី​វា​បាន​ចាប់​ផ្តើ​ទំនាក់ទំនង​ធម្មតា​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ​។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama បាន​ទៅ​ទស្សនកិច្ច​គុយបា​នៅ​ខែមីនា​។​
​លោក Abe បាន​ជិះ​យន្តហោះ​ទៅ​ប្រទេស​គុយបា​ចេញពី​ញូវយ៉ក​កន្លែង​ដែល​លោក​បាន​ប្រាប់​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ថា ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅ​ឆ្នាំនេះ​គឺ​ធ្ងន់ធ្ងរ​ជាង​ពេលកន្លងមក​។​
​គួរ​បញ្ជាក់ថា ប្រទេស​គុយបា​គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​ការទូត​តិចតួច​របស់​កូរ៉េខាងជើង​និង​ជា​សមាជិក​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦១​ដោយ​រដ្ឋ​នានា​ដែល​ចង់​ជៀសវាង​មិន​ចូល​ជាមួយ​សហរដ្ឋអាមេរិក​ឬ​សហភាពសូវៀត​៕

Japanese Prime Minister Shinzo Abe (C) is welcomed by Cuban vice president Salvador Valdes Mesa (L)                 at the Jose Marti International airport in Havana on September 22, 2016.  Abe is in Cuba in a two-day official visit. / AFP PHOTO / ADALBERTO ROQUE