ម៉ិចស៊ិក៖អ្នករៀបចំបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមសិទ្ធិមនុស្សមួយកំពុងជំរុញឲ្យពលរដ្ឋអាមេរិកជិតមួយលាននាក់ដែលរស់នៅក្នុងប្រទេសម៉ិចស៊ិកដើម្បីបោះឆ្នោតក្នុងក្តីសង្ឃឹមរារាំងបេក្ខជនគណបក្សសាធារណរដ្ឋលោក Donald Trump ពីការឈ្នះតំណែងសេតវិមាន។
លោក Joseph Huff-Hannon មេដឹកនាំយុទ្ធនាការមួយនៅ Avaaz ដែលជាអង្គការសកម្មជនមួយសម្រាប់បញ្ហានយោបាយ បរិស្ថាននិងសិទ្ធិបាននិយាយថា “យើងកំពុងបបួលពលរដ្ឋអាមេរិកជិតប្រាំបីលាននាក់ដែលរស់នៅបរទេសដោយក្នុងនោះមានជិតមួយលាននាក់ក្នុងប្រទេសម៉ិចស៊ិកហើយយើងចង់ឲ្យពួកគេបោះឆ្នោតដើម្បីបញ្ឈប់លោក Trump”។
មនុស្សប្រមាណ២០០នាក់បានប្រមូលផ្តុំគ្នាដើម្បីចុះឈ្មោះបោះឆ្នោតនៅជិតនឹងបដាដែលបង្ហាញពីរូបថ្លុកប្រឆាំងលោក Trump ដែលមានរយៈពេលមួយថ្ងៃមុនពេលការជជែកពិភាក្សាគ្នាជាលើកដំបូងរវាង Trump និងគូប្រជែងរបស់លោកនៅខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton៕