ឧ​ទ្ធ​ម្ភា​គ​ច្រក​ក្នុង​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​មួយគ្រឿង​ធ្លាក់ចូល​សមុទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

សេ​អ៊ូ​ល​៖​យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​បាត់​ខ្លួន​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​កងទ័ពជើងទឹក មួយគ្រឿង​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​កូរ៉េ​កាលពី​យប់​ថ្ងៃ​ចន្ទ អំឡុង​ពេលធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយនឹង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែងថា ឧទ្ធម្ភាគចក្រ​យោធា​ជើង​ទឹក Lynx បាន​បញ្ជូន​សញ្ញា ប្រកាសអាសន្ន ហើយក៏​បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​តែម្តង បន្ទាប់ពី​បាន​ហោះ​ចេញពី​នាវាចម្បាំង មួយគ្រឿង​នៅ​សមុទ្រ​ជប៉ុន នា​វេលា​ម៉ោង ១២​និង​០០​នាទី​រំលងអធ្រាត្រ (​ម៉ោង​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​)​។ ក្រោយមក​ត្រូវបាន​គេ​អះអាងថា ឧ​ទ្ធ​ម្ភា​គ​ច្រក​នេះ​បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ ខណៈ​ក្រុម​រុករ​កបាន និង កំពុងតែ​ចេញ​ប្រតិបត្តិការ ដើម្បី​តាមរក​មនុស្ស​ទាំងបី​នាក់​ដែល​ជិះ​លើ​នោះ ដោយ​រួមបញ្ចូល​ទាំងពី​ឡុ​ត​ផងដែរ​៕

fn-2016-09-27-09-49-43-0