លោក រ៉ូឌ្រីហ្គោ ឌូធើតេ ទទួលបានការគាំទ្រពីរុស្ស៊ី-ចិន
ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានថ្លែងថា លោកទទួលបានការគាំទ្រពី ប្រទេស ចិន និងរុស្ស៊ី គ្រាដែលលោកបានត្អូញត្អែរពីបញ្ហារវាងសហរដ្ឋអាមេរិក ខណៈរូប លោកផ្ទាល់ធ្លាប់បានបង្ហាញពីចេតនាបង្កើតសម្ព័ន្ធភាពថ្មីមួយជាមួយនឹងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦នេះ។
ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក ឌូធើតេ បាននិយាយថា នៅក្នុងជំនួបនៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ កាលពីខែមុន នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានឯកភាពនឹងលោក នៅពេលដែលលោកជេរប្រមាជសហរដ្ឋអាមេរិក៕