អាមេរិក៖កាលពីថ្ងៃចន្ទម្សិលមិញសហរដ្ឋអាមេរិកបានប្រកាសទម្លាក់ចោលការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបញ្ចុះបញ្ចូលរុស្ស៊ីឲ្យព្រមផ្អាកឈប់បាញ់ បន្ទាប់ពីមានករណីវាយប្រហារខ្លាំងក្លាកើតឡើងភាគខាងកើតនៃក្រុងអាឡេប៉ូ។
ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ ដោយចោទថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងតែផ្សំគំនិតជាមួយបុរសខ្លាំង បាហ្សា អាល់អាសាទ មេដឹកនាំស៊ីរី ហើយបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលក្នុងទីក្រុង។ជាមួយគ្នានោះអ្នកនាំពាក្យសេតវិមានលោក Josh Earnest ថ្លែងថា មនុស្សគ្រប់គ្នាកំពុងតែមានការឈឺចាប់ដោយសារតែសកម្មភាពរបស់រុស្ស៊ីកំពុងធ្វើ។
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ចន ឃែរី ថ្លែងថា លោកនៅតែស្វែងរកដំណោះស្រាយបែបការទូតក្នុងការដោះស្រាយបញ្ហានេះ ដោយឲ្យមានការព្រមព្រៀងពីពហុភាគី៕