មនុស្ស​៣​នាក់ និង​ភរិយា​ទី​១ របស់ ថោង សារ៉ាត់ បាន​រត់គេចខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2014 ក+ ក-

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែធ្នូ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញម្នាក់​បាន​ទម្លាយ​ប្រាប់​ឲ្យ​ដឹងថា អ្នកស្រី ឌួង ថាវ​រី ដែលជា​ភរិយា​ទី​១ របស់លោក ថោង សារ៉ាត់ និង​សាច់ញាតិ​៣នាក់​ផ្សេងទៀត​បាននិង​កំពុង​រត់គេចខ្លួន​។​

ប្រភព​បន្តថា ភរិយា​ទី​១ របស់ ថោង សារ៉ាត់ គឺជា​អ្នកមាន​ឥទ្ធិពល​ចាត់ចែង​ក្នុង​កិច្ចការ ងារ​រកស៊ី​។​ក្រៅ ពី​ភរិយា​ទី​១ សាច់ញាតិ ៣​នាក់​ផ្សេងទៀត របស់ ថោង សារ៉ាត់ ក៏​កំពុងតែ​រត់គេចខ្លួន​ផងដែរ​។ សាច់ ញាតិ​ទាំង​៣​នាក់​នោះ​រួមមាន ឈ្មោះ តាំង សុខ​, សុខ ខេង និង សុខ ឡាយ​។​​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ មិនទាន់មាន​ដីកា​ពី​សាលាដំបូង ដើម្បី​តាម​ចាប់​ជន​ទាំង ៤​នាក់​ខាងលើ​ន​នោះទេ ហើយ​សមត្ថកិច្ច​ក៏​មិនទាន់​ដឹងថា តើ​ពួកគេ​ទាំង ៤​នាក់​នោះ​មាន ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ឬ​យ៉ាងណា​នោះដែរ​? ប៉ុន្តែ​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ប្រសិនបើ​មាន​ដីកា​ពី​តុលាការ​មែន នោះ​កម្លាំង​នគរបាល​ជំនាញ​នឹង​បើក​ការស៊ើបអង្កេត និង​តាម​ស្វែងរក​ចាប់​ជន​ទាំង ៤​នាក់ មក​សាកសួរ​ផងដែរ​។​

គួររំលឹកថា លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅ​ស៊ីម៉ង់​តិ៍​សញ្ញា​ត្បូង​ពេជ្រ និង​ជា ម្ចាស់​ហាង​លក់​គ្រឿង អលង្ការ​យីហោ​ហុងកុង ត្រូវបាន​ឃាតក បាញ់សម្លាប់​ជាច្រើន​គ្រាប់​ពេល​គាត់​កំពុង​ចុះ​ពី​រថយន្ត​ដើរ ទៅ​ទិញ​ផ្លែឈើ​នៅ​ជិត​ពហុ​កី​ឡ​ដា្ឋ​ន​ជាតិ​អូឡាំពិក កាលពី​ព្រលប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

ប្អូនប្រុស និង​ភរិយា​ទី​២ របស់លោក ថោង សារ៉ាត់ កាលពីព្រឹកមិញត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មានសេរីភាព​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​នេះ ក្រោយពី​ពិនិត្យឃើញថា មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ ឃាតកម្ម​នោះ​។​ចំណែក​ឪពុក និង​ម្តាយ​របស់​ថោង សារ៉ាត់ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ត្រូវ​តុលាការ​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​ជាប់ចោទ​ពីបទ​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​។​

មជ្ឈដ្ឋាន​ជាច្រើន​ដែលមាន​ការសន្និដ្ឋាន​ខុសៗ​គ្នា​ក្នុង​ហេតុការណ៍​ឃាតកម្ម​មួយ​នេះ កំពុងទ​ន្ទឺ​ង​រង់ចាំ ទទួល​ព័ត៌មាន​ពិត​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​គេ​បានដាក់​ការសន្និដ្ឋាន​ជារួម​ថា ទំនាស់​របស់​ឧកញ៉ា ទាំង​ពីររូប​ប្រាកដ​ជាមាន​ទំហំធំធេង និង​ស្រួចស្រាល់​មោះមុត​សម្បើម​ណាស់​មិនអាច​លើកលែង​បាន ទើប​ភាគី​ម្ខាង​សម្រេច​ចងអាឃាត​តាម​ផ្តាច់ជីវិត​យ៉ាង​ឃៅ​រ​ឃៅ​ក្នុងចំណោម​ហ្វូងមនុស្ស​កណ្តាល​ទីក្រុង​ឥត​ខ្លាចរអារ​បែបនេះ​។​

​ទោះបីជា​យ៉ា​នេះ​ក្តី ក៏​គេ​ចាត់ទុកថា​លោក ថោង សារ៉ាត់ ទំនងជា​ជន​ចុងក្រោយ​តែ​ម្នាក់​គត់​ដែល សមត្ថកិច្ច​នឹង​នាំខ្លួន​គាត់​ឲ្យ​មក​សារភាព​លាតត្រដាង​ពី​មូលហេតុ​ពិត​ដែល​ឈានដល់​ការធ្វើឃាត​យ៉ាង​ឃោរឃៅ​បែបនេះ​៕ សុត្ថា​រ៉ូ​

Untitled-1

លោក ថោង សារ៉ាត់ កំពុងរត់គេចខ្លួន