ម៉ាឡេស៊ី​ឃាត់ខ្លួន​ទេសចរ​៩​នាក់ ​ដែល​យក​ទង់ជាតិ​ធ្វើ​ខាវ​ទ្រនាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

​ម៉ាឡេស៊ី​៖​ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ចំនួន​៩​នាក់​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ឃាត់ខ្លួន គ្រា​ដែល​បាន​យក​ទង់ជាតិ​ម៉ាឡេស៊ី​ធ្វើ​ខោ​ទ្រនាប់​ក្នុងអំឡុងពេល​កម្មវិធី​ប្រណាំង​ម៉ូតូ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ប៊ី​ប៊ី​ស៊ី​។​
​សមត្ថកិច្ច​ម៉ាឡេស៊ី​កំពុងតែ​បើក​ការស៊ើបអង្កេត​លើ​អ្នក​ទាំងអស់នោះ ពាក់ព័ន្ធ​ការ ប្រមាថ​ជា​អន្តរជាតិ ប៉ះពាល់​ដល់​សន្តិភាព​។ ទន្ទឹម​នោះ​រូបថត​បុរស​ទាំង​៩​នាក់​នេះ ត្រូវបាន​គេ​ថតរូប ហើយ​ចែករំលែក​តៗ​គ្នា​។ សកម្មភាព​នេះ​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ជា​ប្រទេស​ប្រកាន់​សាសនា​ឥស្លាម​មួយ​នេះ​។​
​នគរបាល​បញ្ជាក់ថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ទាំងនោះ​នៅ​ម៉ោង​១៧ កាលពី​ថ្ងៃអាទិត្យ ហើយ​ត្រូវ​យកទៅ​ឃុំខ្លួន​៤​ថ្ងៃ​ដើម្បី​ដំណើរការ​នីតិវិធី​៕

14585269_1481700645178577_1230689631_n