សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

​បាងកក​៖​យោងតាម​សារព័ត៌មាន AFP បាន​ផ្សាយ​ថា មេដឹកនាំ​និស្សិត​ហុងកុង និង​ជា​សកម្មជន​ប្រជាធិបតេយ្យ​លោក Joshua Wong ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​នៅឯ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ កាលពី​យប់មិញ​។
​ការចាប់ខ្លួន​សកម្មជន​គណបក្ស Demosisto រូបនេះ​ធ្វើឡើង​គ្រា​ដែល​លោក​ធ្វើដំណើរ​តាម​ជើងហោះហើរ​ក្រុមហ៊ុន Emirate ពី​ទីក្រុង​ហុងកុង​ទៅ​ទីក្រុង​បាងកក ជាទី​ដែល​សកម្មជន​រូបនេះ​គ្រោង​ថ្លែង​ទៅកាន់​និស្សិត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​
​ជាមួយគ្នា​នោះ​គណបក្ស Demosisto ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ថៃ​ទៅលើ​ការកម្រិត​សេរីភាព និង​សិទ្ធិ​ចូល​ប្រទេស​នេះ​របស់លោក Wong ។ ទោះជា​យ៉ាណា​គណបក្ស​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក Wong ជាបន្ទាន់​ផងដែរ ហើយ​បាន​ស្នើសុំ​ជំនួយ​ពី​ក្រសួងអន្តោប្រវេសន៍​ហុងកុង ដើម្បី​ធានា​សុវត្ថិភាព​របស់​សកម្ម​ជន​រូបនេះ​៕

joshua-wong