ព្យុះ Matthew វាយប្រហារ​ហៃ​ទី​បណ្តាល​ឲ្យ​មនុស្ស​ជិត​៣០០​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

​ហៃ​ទី​៖​មនុស្ស​២៩៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោ​សារ​តែ​ព្យុះ Matthew វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ហៃ​ទី ដែល​បង្ក​ជា​ទឹកជំនន់ ។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​BBC​។​
​តាម​សេចក្ដីរាយការណ៍ អ្នកស្លាប់​ប្រមាណ​៥០​នាក់​ស្លាប់​នៅ​ទីក្រុង​ភាគខាងត្បូង​ប្រទេស​ហៃ​ទី​។ ព្យុះ​Matthew បាន​បង្ក​ជា​ទឹកជំនន់ បង្ក​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កាត់ផ្ដាច់​ស្ពាន រលំ​ដើមឈើ កាត់ផ្ដាច់​ចរន្ដអគ្គិសនី ប្រព័ន្ធ​ទឹក​ផងដែរ​។​
​ជាមួយគ្នានេះ​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ មិន​ត្រឹម​វាយប្រហារ​នៅ​ហៃ​ទី ព្យុះ​នេះ​បាន​បោកបក់​ទៅ​គុយបា ទៅ​Bahamas និង​ឆ្ពោះទៅ​រដ្ឋ​Florida​សហរដ្ឋអាមេរិក​ផងដែរ​៕

3333haiti_matthew