ព្យុះ Hurricane Matthew វាយប្រហារ​សហរដ្ឋអាមេរិក​សម្លាប់​មនុស្ស​១៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

អាមេរិក​៖​យ៉ាងហោចណាស់​មនុស្ស​១៧​នាក់​បាន​ស្លាប់ ខណៈ​មនុស្ស​ជិត​២​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ដោយសារ​ព្យុះ Hurricane Matthew ដែលជា​ព្យុះ​ដ៏​អាក្រក់​បំផុត​។​
​នៅ​រដ្ឋ North Carolina មាន​មនុស្ស​៨​នាក់​បាន​ស្លាប់បាត់​បង់ជីវិត រដ្ឋ Florida មាន​៥​នាក់ រដ្ឋ Georgia ៣​នាក់ និង​១​នាក់ នៅក្នុង​រដ្ឋ North Carolina​។ ចំណែកឯ​ភិ​បាលរ​ដ្ឋ North Carolina បានឱ្យដឹងថា មាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជាង ៨៧៧​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍​ឈានចូល ថ្ងៃអាទិត្យ ដោយ​ក្នុងនោះ​មាន ៥០០ ប្រតិបត្តិការ​ជួយសង្គ្រោះ ធ្វើឡើង​នៅក្នុង​តំបន់ Cumberland​។ ទន្ទឹម​នោះ​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ប្រកាស​ដាក់​រដ្ឋ Florida និង រដ្ឋ Georgia ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ព្យុះ Hurricane Matthew ដែលជា​ព្យុះ​ដ៏​អាក្រក់​បំផុត​ប្រចាំ​ទសវត្សរ៍​បានសម្លាប់​ម​នុស្ស​កើនឡើង​ដល់​ជាង​៩០០​នាក់​ហើយ​ដែរ​នៅក្នុង​ប្រទេស​ហៃ​ទី​៕

article-doc-gx1ql-2rsryzzjli11bd8b8478e3f5ffb6-150_634x417