​ព្យុះនៅ​ហៃ​ទីសម្លាប់មនុស្ស​កើន​ដល់​១ពាន​នាក់ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

​ហៃ​ទី​៖​យោងតាម​តួលេខ​បូកសរុប​របស់​អាជ្ញាធរ​ប្រចាំ​តំបន់​បានបង្ហាញ​ឲ្យ​ឃើញថា មនុស្ស​ចំនួន ១,០០០​នាក់ ត្រូវបាន​សម្លាប់​ដោយសារ​ខ្យល់ព្យុះ Matthew នៅ​ហៃ​ទី ដែលជា​ប្រទេស​ដែល​ក្រីក្រ​ជាងគេ នៅក្នុង​ទ្វីបអាមេរិក​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ផ្សាយ​នា​ព្រឹក​នេះ​។​
​សារព័ត៌មាន​ដដែល​បន្តថា រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​របស់​ប្រទេស​ដែល​ខ្សត់ខ្សោយ​មួយ​នេះ កំពុង​ព្យាយាម​ប្រយុទ្ធ​តស៊ូ​ជាមួយ ជំងឺ​អាសន្នរោគ​ដែល​កំពុងតែ​រាតត្បាត​នៅ​ទូទាំងប្រទេស ។ ទន្ទឹម​នោះ​សាកសព​មនុស្ស​ដ៏​ច្រើន​កំពុង​ត្រូវបាន​បញ្ចុះ​ផងដែរ​។
​គួរ​បញ្ជាក់ថា ព្យុះ Hurricane Matthew បាន​បក​បក់​មកលើ​ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយមាន​កម្លាំង​ខ្យល់​ដល់​ទៅ ២៣០​គីឡូម៉ែត្រ​ក្នុង​មួយ​នាំ នឹង​បាន​នាំយកមក​ជាមួយ នូវ​ភ្លៀង​ធ្លាក់​ដ៏​ជោគជាំ​ទៀតផង​៕

1540746_1280x720