អាមេរិក៖លោក ដូ ណាល់ត្រាំ បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ បានប្រកាសថា លោកសន្យាថានឹងចាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដាក់ពន្ធនាគារ បើសិនលោកជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក ។ លោកបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ហ៊ីលឡារីគ្លីនតុន នោះដោយសារតែលោកស្រី បានប្រើប្រាស់ Email ឯកជនរបស់ខ្លួន នៅអំឡុងពេលកាន់ដំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស។ នេះបើតាមការចុះផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងវេទិកាតស៊ូមតិជុំទី២ (Debate) នៅឯសាកលវិទ្យាល័យ Washington Saint-Louis នៃរដ្ឋ Missouri លោក ត្រាំ បានលើក ឡើងថា លោកនឹងតែងតាំងក្រុមរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតជុំវិញ ករណីលោកស្រី គ្លីនតុន ប្រើប្រាស់ Email ឯកជន ព្រោះថាវាបានធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ អំឡុងពេលលោកស្រីនៅជា រដ្ឋ មន្ត្រីការបរទេសរបស់អតីតរដ្ឋបានលោក បារ៉ាក់ អូបាម៉ា អណត្តិទីមួយ ពីឆ្នាំ ២០០៩ ដល់២០១៣៕