អូស្ត្រាលី៖ប៉ូលិសអូស្ត្រាលីរារាំង និងព្រមានក្រុមបាតុករខ្មែរមួយចំនួនតូច ដែលបានធ្វើសកម្មភាព លើសដែនកំណត់ច្បាប់ របស់អូស្ត្រាលី និងបង្កភាពអនាធិបតេយ្យ នៅទីក្រុង Adelaide ខណៈដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបាននិង កំពុងរៀបចំកម្មវិធីជួបជុំគ្នា នៅក្នុងវត្តមួយកន្លែងកាលពីរសៀលម្សិលមិញ ។
តាមព័ត៌មានទទួលបានគឺ នៅយប់ថ្ងៃទី១១ ខែតុលានេះថា ក្រុមបាតុករមានគ្នាប្រមាណជាង១០០នាក់ ស្ថិតនៅក្រៅរបងវត្តខ្មែរមួយ ដឹកនាំដោយឈ្មោះ លឹម សាម៉េត ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំនៅទីក្រុង អាដឺឡែត (Adelaide) ប្រទេសអូស្ត្រាលី បានប្រមូលជុំនិងព្យាយាមចូលក្នុង របងវត្តខ្មែរមួយនៅទីក្រុង Adelaide ដោយបង្កភាពអនាធិបតេយ្យ ។ យ៉ាងណាក៏ដោយ ប៉ូលិសអូស្ត្រាលីរារាំង និងព្រមានថា បានធ្វើបាតុកម្មលើសដែនកំណត់, ហើយប៉ូលិសបាននិយាយថា ប្រសិនបើបន្តល្មើសច្បាប់ទៀតប៉ូលីសនឹងធ្វើការបង្ក្រាប តាមច្បាប់៕