លោក ត្រាំ ត្រូវ​ស្ត្រី​២​នាក់​ចោទថា​រំលោភបំពាន​ផ្លូវភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​លោក ដូ​ណា​ល់ ត្រាំ បេក្ខភាព​ប្រធានាធិបតី​អាមេរិក នៃ​គណបក្ស​សាធារណ ត្រូវ​ស្ត្រី​២​នាក់​ចោទប្រកាន់ថា បាន​រំលោភបំពាន​លើផ្លូវ​ភេទ​ពួកនាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ស្ថានីយ៍ទូរទស្សន៍ CNN នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​តាមរយៈ​បទសម្ភាសន៍​ជាមួយ New York Times នាង Jessica Leeds និង នាង Rachel Crooks និយាយ​ជា​សាធារណៈ​ថា មហាសេដ្ឋី​អា​ចលនា​ទ្រព្យ​រូបនេះបាន​លូកលាន់​រូបនាង នៅពេលដែល​នាង​អង្គុយ​ជិត​លោក នៅលើ​យន្ដហោះ កាលពី​ជាង​៣០​ឆ្នាំមុន ចំណែកឯ​នាង Rachel ក៏បាន​អះអាង​ដែរ​ថា បេក្ខភាព​ប្រធានាធិបតី​រូបនេះ បាន​អោបថើប​រូបនាង​ដោយ​គ្មាន​ការយល់ព្រម នៅ​អំឡុងពេល​នាង បំពេញការងារ​ជា​អ្នកទទួល​ភ្ញៀវ​នៅក្នុង​អាគារ Trump Tower របស់លោក កាលពី​ឆ្នាំ​២០០៥​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុមការងារ​យុទ្ធ​ធា​ការបោះឆ្នោត​របស់លោក Trump បាន​បដិសេធ​ការ ចោទប្រកាន់​ទាំងនេះ ដោយ​សំអាងថា​មិនមែនជា​ការពិត និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​៕

wireap_fe434d8266c0432e969fe6ac1afee54d_16x9_1600