ជីវប្រវត្តិ​សង្ខេប​ស្តេច​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ស្តេច​គ្រង​រាជ​យូរ​ជាងគេ​លើ​ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

 

ថៃ  ព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត​ហើយ នៅ​ម៉ោង៣៖៥២នាទី​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។

សូម​ស្វែងយល់​ពី​ជីវប្រវត្តិ​ស្តេច​ថៃ ព្រះអង្គ Bhumibol Adulyadej ដែលជា​ស្តេច​គ្រង​រាជ​យូរ​ជាងគេ​លើ​ពិភពលោក៖

* ឈ្មោះ៖ ភូមិបុល អាប់​ឌុល យ៉ា​ដេ​ត
* ថ្ងៃខែ​ឆ្នាំ និង​កន្លែង​ប្រសូត៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ ព្រះជន្ម៨៨ឆ្នាំ នៅ​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក
* សោយរាជ្យ​សម្បត្តិ៖ ៩ មិថុនា ១៩៤៦ ដល់២០១៦
* ពិធី​បរម​រាជាភិសេក៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥០
* អគ្គមហេសី៖ Sirikit Kitiyakara រៀប​អភិសេក​ឆ្នាំ១៩៥០
* បិតា៖ Mahidol Adulyadej
* មាតា៖ Srinagarindra
* សាសនា៖ ពុទ្ធសាសនា ថេរវាទ

* ជីវិត​ពី​កុមារភាព៖
ព្រះអង្គម្ចាស់​ភូមិបុល កើត​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Cambridge សហរដ្ឋអាមេរិក។ ទ្រង់​ជា​បុត្រ​ពៅ​របស់​អង្គ​ម្ចាស់ Mahidol Adulyadej ។ ទ្រង់​ត្រូវបាន​ដាក់ឈ្មោះថា ភូមិបុល អាឌុលយ៉ាដេត ដែល​មានន័យថា «ដែនដី​ដ៏​រឹងមាំ អនុភាព​មិនអាច​ប្រៀបផ្ទឹម​បាន»។ បិតា​របស់​ទ្រង់​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​សុខភាព​សាធារណ​នៅ​សហរដ្ឋអាមេរិក ដែលជា​ហេតុផល​បង្ហាញ​ថា មានតែ​ទ្រង់​តែប៉ុណ្ណោះ ដែលជា​ស្តេច​បានប្រសូត​នៅ​សហរដ្ឋអាមេរិក។

អង្គ​ម្ចាស់ ភូមិបុល បាន​មកដល់​ប្រទេស ថៃ​ជា​លើកដំបូង​ក្នុង​ឆ្នាំ១៩២៨ បន្ទាប់ពី​បិតា​របស់​ទ្រង់​ទទួលបាន​លិខិតអនុញ្ញាត​ពីសា​លា Harvard។ ហើយ​បិតា​របស់​ទ្រង់​បាន​សោយ​ទីវ​ង្គ​ត​ក្នុង​ឆ្នាំ១៩២៩ ខណៈដែល​ព្រះអង្គម្ចាស់​ភូមិបុល មាន​វ័យ​មិន​ដល់២វស្សា​ផង។ ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលា Mater Dei ក្នុង​ទីក្រុង បាងកក ប៉ុន្តែ​ក្នុង​ឆ្នាំ១៩៣៣ មាតា​របស់​ទ្រង់​បាន​នាំ​គ្រួសារ​ទៅ​រស់នៅ​ក្នុងប្រទេស ស្វី​ស វិញ ហេតុនេះ​ទ្រង់​បាន​បន្ត​ការសិក្សា​នៅ​ទីនោះ។

ព្រះអង្គម្ចាស់ ភូមិបុល បាន​ក្លាយជា​អ្នកលេង​ភ្លេង Jazz ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកលេង​ឧបករណ៍​ភ្លេង Saxophone វិញ​ម្តង ដែលជា​អ្វីដែល​ទ្រង់​ស្រឡាញ់ ងប់​ង​ល់​រហូតមកទល់​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ១៩៤៥ ទ្រង់​ចាប់ផ្តើម​សិក្សា​ឯកទេស​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ Lausanne ខណៈដែល​សង្គ្រាមលោកលើកទី​ពីរ ត្រូវបាន​បញ្ចប់ ពេលនោះ​គ្រួសារ​របស់​ទ្រង់​បាន​វិល​ត្រឡប់មក​ប្រទេស ថៃ​វិញ។

* ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ និង​ការ​ស្នងរាជ្យ​ស​ម្ប​តិ្ត

ព្រះអង្គម្ចាស់ ភូមិបុល បាន​ឡើង​ស្នងរាជ្យ​សម្បត្តិ បន្ទាប់ពី​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះរាម​របស់​ទ្រង់​ព្រះនាម អាណា​ដា ម៉ា​ហ៊ី​ដុល ដោយសារ​ការបាញ់ប្រហា​រ ដោយ​កាំភ្លើង ឆ្នាំ១៩៤។ ខណៈដែល​រដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ព្រះអង្គម្ចាស់ អាណា​ដា បានធ្វើ​អត្តឃាត​ដោយ បាញ់ប្រហារ​ខ្លួនឯង។ ការស៊ើបអង្កេត​បាន​អះអាងថា នេះ​ជា​រឿង​ដែល​មិនអាច​ទៅរួច​ទាល់តែសោះ។

តែ​ក្រោយមក រាជ​អង្គរក្ស​ពីរ​នាក់​នៅក្នុង​រាជវាំង​បាន​សារភាពថា ពិតជា​បានធ្វើ​ឃាត​ទ្រង់ ហើយ​ទទួល​ការប្រហារជីវិត។ តែ​អ្វីដែល​អាចទៅរួច​នោះ​គឺ ព្រះអង្គម្ចាស់ ភូមិបុល​តែម្តង​ដែល​ទំនងជា​អ្នកបាញ់​ប្រហារ​ព្រះរាម​របស់​ទ្រង់​ដោយ​អ​ចេតនា ខណៈដែល​ទាំងពីរ​នាក់​បងប្អូន​កំពុង​លេង​កាំភ្លើង។ តែ​រឿងនេះ​ហាក់​មិនមាន​ការលើក ឡើង​នោះឡើយ បើទោះបីជា​មន្ត្រី​ស៊ើបអង្កេត​អង់គ្លេស​បាន រកឃើញថា មានតែ​អង្គ​ម្ចាស់ ភូមិបុល​តែមួយ​អង្គ​គត់ ដែល​បាន​ទៅលេង​បន្ទប់​សម្រាក​របស់​ព្រះរាម ក្នុង​រយៈពេល២០នាទី មុនពេល​ការបាញ់ប្រហារ​នេះ​កើតឡើង។

ព្រះអង្គម្ចាស់ ភូមិបុល បាន​បន្ត​ស្នង​រាជសម្បត្តិ​ពី​ព្រះរាម តែ​ទ្រង់​បាន​វិលត្រឡប់​ទៅ​ប្រទេស ស្វី​ស វិញ នៅ​បុណ្យខួប១០០ថ្ងៃ​នៃ​ការ​សោយ​ទីវ​ង្គ​ត់។ បើទោះបីជា​ទ្រង់​ចាប់អារម្មណ៍​ទៅលើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា តែ​ទ្រង់​ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្តូរ​ឯកទេស ដោយ​ចុះឈ្មោះ​ចូលរៀន​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ នយោបាយ ដើម្បី​ដំណែង​ជា​ប្រមុខរដ្ឋ។ ខណៈ​រស់នៅ​បរទេស​នៅឡើយ ព្រះអង្គម្ចាស់ Rangsit ទទួល​ព្រះរាជអាជ្ញា​ក្នុង​ការធ្វើ​រដ្ឋប្រហារ ដើម្បី​ទម្លាក់​រដ្ឋាភិបាល Thamrongnawasawat នៅ​ខែវិច្ឆិកា ឆ្នាំ១៩៤។ ព្រះអង្គម្ចាស់​បាន​ចុះហត្ថលេខា​ទៅលើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៤៩ ដែល​ងាក​ទៅ​ផ្តល់​អំណាច​ដល់​ព្រះរាជា​វិញ បន្ទាប់ពី​ច្បាប់​នេះ​បាន​ត្រូវបាន​លុបបំបាត់ ដោយ​បដិវត្តន៍​តាំងពី​ឆ្នាំ១៩៣។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ប្រទេស ស្វី​ស ទ្រង់​តែង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង ប៉ារីស ជា​ញឹកញាប់ ជាទី​ដែល​ទ្រង់​បាន​ជួប​ជាមួយ នាង Mom Rajawongse Sirikit Kitiyakar ដែលជា​កូនស្រី​របស់​អគ្គរដ្ឋទូត​ថៃ ប្រចាំ​ប្រទេស​បារាំង។ ឆ្នាំ១៩៤៨ ទ្រង់​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រងរបួស​ខ្នង និង​លើ​ផ្ទៃមុខ ជាហេតុ​នាំ​ឲ្យ​ទ្រង់ មាន​របួស​លើ​ភ្នែក​ខាងស្តាំ។ ខណៈដែល​សម្រាក​នៅ​មន្ទីរពេទ្យ នាង Sirikit មក​សួរ​សុខ​ទុក​ទ្រង់​ជាប្រចាំ។ ទីបំផុត​ការភ្ជាប់​ពាក្យ​ដ៏​ស្ងប់ស្ងាត់​មួយ​ត្រូវបាន​រៀបចំឡើង នៅ​ទីក្រុង Luasanne នៅ​ថ្ងៃទី១៩ ខែកក្កដា ១៩៤៩ ព្រមទាំង​រៀបការ​ក្នុង​ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៥។
ទ្រង់​ទាំងពីរ​អង្គ​មាន​បុត្រ​បួន​អង្គ​គឺ៖

* ព្រះអង្គម្ចាស់ Princess Ubolratana Rajakanya កើត​ឆ្នាំ១៩៥១
* អង្គ​ម្ចាស់ Maha Vajiralongkorn កើត​ឆ្នាំ១៩៥២
* ព្រះអង្គម្ចាស់ Maha Chakri Sirindhon កើត​ឆ្នាំ១៩៥៥
* ព្រះអង្គម្ចាស់ Chulbaho Walailak កើត​ឆ្នាំ១៩៥។

* តួនាទី​ក្នុង​ឆាកនយោបាយ៖

នៅ​ឆ្នាំដំបូងៗនៃ​ការ​សោយរាជ្យ គឺ​ក្នុងអំឡុង​ដែល​ប្រទេស​ថៃ សិ្ថ​ត​ក្រោម​ការដឹកនាំ​របស់រប​ប​ផ្តាច់ការ​យោធា ភិ​បុល​ស​ង្ក្រា​ម ព្រះអង្គម្ចាស់ ភូមិបុល គ្មាន​អំណាច​ពិតប្រាកដ​ឡើយ។ ក្នុង​ខែកញ្ញា ឆ្នាំ១៩៥៧ ព្រះអង្គម្ចាស់ ភិ​បុល​ស​ង្ក្រា​ម បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់ ភូមិបុល ដើម្បី​ឲ្យ​ទ្រង់​ជួយ​ដល់​រដ្ឋាភិបាល របស់​ព្រះអង្គ។ ព្រះអង្គម្ចាស់ ភូមិបុល បានផ្តល់​ដំបូន្មាន​ឲ្យ​ទ្រង់​ចុះ​ចេញពី​ដំណែង ដើម្បី​បញ្ចៀស​ការធ្វើ​រដ្ឋប្រហារ តែ​ព្រះអង្គម្ចាស់​ភិ​បុល​ស​ង្ក្រា​ម​បដិសេធ។ នៅ​រសៀល​ថ្ងៃនោះ លោក សារិទ្ធ ថា​ណា​រា​ចា​តា ដណ្តើម​អំណាច​បាន។ ក្នុង​រយៈ​ពីរ​ម៉ោង​ក្រោយមក ព្រះអង្គម្ចាស់ ភូមិបុល បានដាក់​ចេញ​នូវ​ច្បាប់​ថ្មី​មួយ ដែល​ប្រកាសថា លោក សារិទ្ធ ជា​មេបញ្ជាការ​យោធា​ការពារជាតិ​ដោយ​គ្មាន​អ្នកណា​ជំទាស់​ឡើយ។ ក្នុងពេល​សោយរាជ្យ​ស​ម្ប​តិ្ត​ទ្រង់​បាន​ដោះស្រាយ និង​កសាង​ស្នា​ព្រះ​ហ​ស្ថ​ជាច្រើន។

* ការរិះគន់៖

បើទោះបីជា​ព្រះអង្គម្ចាស់ ភូមិបុល ទទួលបាន​ការគោរព​កោតខ្លាច​ពី​សំណាក់​ប្រជាជន​ថៃ​ជាច្រើន តែ​ទ្រង់​នៅតែ​ស្វែងរក​ការការពារ​ពី​ច្បាប់ lèse majesté ដែល​ប្រឆាំង​ការប្រមាថ​ស្តេច និង​តម្រូវ​ឲ្យ​អ្នក​រិះគន់​ទ្រង់​ត្រូវ​ជាប់ពន្ធនាគារ​ពី៣ ទៅ១៥ឆ្នាំ។ យ៉ាងនេះ​ក្តី​ក្នុងអំឡុង​នៃ​ការ​ថ្លែង​សន្ទរកថា ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម របស់​ទ្រង់​ឆ្នាំ២០០៥ ព្រះអង្គម្ចាស់ ភូមិបុល បាន​ថ្លែងថា «ជាការ​ពិត ខ្ញុំ​ត្រូវតែ​រង​ការរិះគន់ ខ្ញុំ​មិន​ខ្លាច​ការរិះគន់​ឡើយ ក្នុងករណី​ដែល​ខ្ញុំ​ធ្វើ​ខុស ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​បានដឹង។ ប្រសិនបើ​អ្នក​និយាយថា ស្តេច​មិនអាច​រិះគន់ មានន័យថា ស្តេច​មិនមែនជា​មនុស្ស​ឡើយ»។ «ប្រសិនបើ​ស្តេច​មិន​ខុស វា​ហាក់ដូចជា មើលងាយ ព្រោះ​គិតថា ស្តេច​មិនមែនជា​មនុស្ស»។ សូមជម្រាបថា តាមរយៈ​ច្បាប់​នេះ ករណី​បទ​ប្រមាថ​ស្តេច​បាន​កើនឡើង​ពី៥ ទៅ៦ករណី ក្នុងអំឡុង​មុន​ឆ្នាំ២០០៥ កើន​ដល់៤៧៨ករណី ក្នុង​ឆ្នាំ២០១។

អ្នកសារព័ត៌មាន​ជនជាតិ​អាមេរិក​ម្នាក់ ដែលមាន​ឈ្មោះថា Handley ដែល​បាន​ចំណាយពេល១៣ឆ្នាំ ក្នុងប្រទេស ថៃ បាន​សរសេរ​សៀវភៅ​ជីវប្រវត្តិ របស់​ទ្រង់​ដោយមាន​ចំណងជើង​ថា «ស្តេច​ដែល​មិន​ញញឹម»។ យ៉ាងនេះ​ក្តី​ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​បាន​ហាមឃាត់​មិន​ឲ្យ​ចុះផ្សាយ​សៀវភៅ​នេះឡើយ។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ អគ្គមេបញ្ជាការ​ប៉ូលីស​លោក Kowit Wattana បាន​បញ្ជាក់ថា សៀវភៅ​នេះ​មាន​អត្ថបទ​ដែល​បង្ក​ផលប៉ះពាល់ ដល់​សន្តិសុខ​ជាតិ និង​សីលធម៌​ល្អ​របស់​ប្រជាពលរដ្ឋ​ថៃ»។

សូមជម្រាបថា សៀវភៅ​នេះ​មាន​បង្ហាញ​នូវ​កិច្ចពិភាក្សា​ពិសេស​ពី​ច្បាប់​របស់​ទ្រង់ ក្នុង​ប្រវត្តិ​នយោបាយ​ថៃ និង​ការវិភាគ​ពី​កត្តា​នានា​នៅ​ពីក្រោយ​ប្រជាប្រិយភាព របស់​ព្រះអង្គ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ លោក William Stevenson ដែលជា​អ្នកសរសេរ​នេះ​ផ្ទាល់​បាន​បញ្ជាក់ថា គំនិត​នៃ​ការសរសេរ​សៀវភៅ​នេះ ជាការ​ផ្តល់យោបល់​ពី​ទ្រង់​ផ្ទាល់​តែម្តង។ លោក Stevenson បាន​និយាយ​ដោយ​លើកឡើង​នូវ​សំដី​របស់​ព្រះអង្គម្ចាស់ ភូមិបុល ដែល​បានបញ្ជាក់​តាំងពី​ដើមទី​ថា «សៀវភៅ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទ្រង់ និង​អ្នកសារព័ត៌មាន​រូបនេះ​បាន»។

*បញ្ហា​សុខភាព៖

ព្រះអង្គម្ចាស់ ភូមិបុល ដំបូង​ឡើយ គឺ​ក្នុង​ឆ្នាំ២០០៦ ទ្រង់មាន​ជំងឺ​ឆ្អឹងខ្នង ព្រមទាំង​ទទួលបាន​ការព្យាបាល។ ទ្រង់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​ខែតុលា ឆ្នាំ២០០៧សារជាថ្មី ដោយមាន​ជំងឺ​ខ្វះ​ឈាម​ក្នុង​ខួរក្បាល។ ទ្រង់​ទទួល​ការព្យាបាល​ដោយសារ​បញ្ហា​ច្រើន​ប្រភេទ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល បី​សប្តាហ៍​ក្រោយមក។

ជាថ្មី​ម្តងទៀត ព្រះរាជា​ដែលមាន​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Siritraj ក្នុង​ខែកញ្ញា ឆ្នាំ២០០៩ ដោយសារ​មាន​ជំងឺ​ផ្តាសាយ និង​រលាក​ទងសួត។ បន្ទាប់ពី​ការ​សម្រាក​ព្យាបាល​ជា​ញឹកញាប់​នោះ កាលពី​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ សុខភាព​របស់​ទ្រង់​ហាក់​មាន​ភាពដុនដាប​ខ្លាំង រហូត​មិនអាច​បង្ហាញ​វត្ថ​មាន​ជា​សាធារណ​ក្នុង​កម្មវិធី​ចម្រើន​ព្រះជន្ម​របស់​ទ្រង់​បានឡើយ ប៉ុន្តែ​បានបង្ហាញ​វត្ថ​មាន​តាម​កញ្ចក់​ទូរទស្សន៍​នៅក្នុង​ថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ព្រះអង្គ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​កំសាន្ត​នៅ​ព្រះរាជវាំង Chitralada Royal Villa ប៉ុន្តែ​បែរជា​ត្រូវ​វិលត្រឡប់​ទៅកាន់​មន្ទីរពេទ្យ​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​រាយការណ៍​ថា សុខភាព​របស់​ទ្រង់​កាន់តែ​យ៉ាប់យឺន​ជា​លំដាប់ រហូត​ជម្រុញ​ឲ្យ​ប្រជារាស្ត្រ​ប្រមូលផ្តុំ​គ្នា​បន់ស្រន់ ក្នុង​បំណង​សូម​ឲ្យ​សុខភាព​ទ្រង់​ប្រសើរ​ឡើងវិញ៕

ព័ត៌មាន​ស្រង់​ចេញពី៖ wikipedia.org

111205101029-thai-king-story-top