ចិនប្រកាសគាំទ្រសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន
ប៉េកាំង៖អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងថា យើងយល់ និងគាំទ្រ នូវគោលនយោបាយរបស់ហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅក្រោមការដឹកនាំ របស់លោក Duterte។ ការប្រកាសនេះធ្វើឡើងមុនពេលមានដំណើរទស្សនកិច្ចជាផ្លូវការមួយរបស់ លោក Duterte ទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយ ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ។
គួរបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនេះ បានបណ្តាលឲ្យមនុស្សជាង៣,៧០០នាក់ស្លាប់ ចាប់តាំងពីខែកក្កដា គិតទាំងការសម្លាប់ដោយដៃក្រុមប៉ូលិស ព្រមទាំងការសម្លាប់ ក្នុងកាលៈទេសៈ ដែលមិនបានពន្យល់ពីមូលហេតុ ធ្វើឲ្យមានការថ្កោលទោស ពីបណ្តាប្រទេសលោកខាងលិច ក្នុងនោះរួមទាំងអង្គការសហប្រជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ៕