ឆេះមន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌាស្លាប់មនុស្ស​២៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2016 ក+ ក-

​ញូ​ដេលី​៖​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​នៅឯ​ទីក្រុង Bhubaneswar នៃ​រដ្ឋ Odisha’s ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៣ នាក់​បាន​ស្លាប់​បង់ជីវិត និង ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។
​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹងថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៨ និង​០០​នាទី​យប់ (​ម៉ោង​នៅក្នុង​តំបន់​) ដែល​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គស​នី​។ អាជ្ញាធរ​បញ្ជាក់ថា ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​ខ្វះ​ខ្យល់​ដក ដង្ហើម ខណៈ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ដទៃ​នៅក្នុង​តំបន់​។
​ជុំវិញ​ករណីនេះ​ប៉ូលិស​នៅក្នុង​តំបន់ លោក Yogesh Khurania បាន​ប្រាប់ថា អ្នកជំងឺ​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​ខាងលើ​ច្រើនជាង ១០០​នាក់ ត្រូវបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ផ្សេងទៀត ប៉ុន្តែ​ភាគច្រើន នៅក្នុង​ចំណោម​ពួកគេ ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដូច្នេះ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕

fn-2016-10-18-09-10-36-0