តួ​ក​គី​ដកតំណែង​មន្ត្រី​៤៦០​នាក់​បន្ថែមទៀត​ពាក់ព័ន្ធ​​រដ្ឋប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2016 ក+ ក-

​អង់កា​រ៉ា​៖​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ចំនួន​៤៦០​នាក់​ទៀត​ត្រូវបាន​រដ្ឋាភិបាល​តួ​ក​គី​ធ្វើការ​ដកតំណែង​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​កាលពី ខែកក្កដា​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ការដកតំណែង​នេះ​ធ្វើឡើង​នៅមុន​មួយថ្ងៃ​នៃ​ពិធីបុណ្យ​ជាតិ​របស់​ប្រទេស​តួ​ក​គី ប្រារព្ធ​ឡើង​។ ប្រទេស​តួ​ក​គី​បានប្រកាសថា បុគ្គលិក​ជា​មន្ត្រី​របស់ខ្លួន​ចំនួន​១៥៣​រូប ត្រូវបាន​បណ្តេញ​ចេញពី​ជួរ​កងពល​យោធា​រួមជាមួយ​និង​១១២​រូប​ផ្សេងទៀត ត្រូវបាន​ដកចេញ​ពី កង​ល្បាត​ដែនសមុទ្រ ខណៈ​ក្រសួងការពារជាតិ​វិញ​បាន​បញ្ជាក់ថា យោធា​ជើងគោក និង​ជើង​ទឹក​របស់ ប្រទេស​តួ​ក​គី​បាន​ដកតំណែង​ពលទាហាន​ចំនួន​១៩៥​រូប​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការបណ្តេញ​ចេញពី​ជួរ​ការងារ​នេះ​ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត ទៅលើ​ចលនា​របស់​បុព្វ​ជិត​អ៊ីស្លាម​លោក Fethullah Gulen ដែល​សព្វថ្ងៃ​កំពុង​ជ្រកកោណ​នៅក្នុង​ទឹកដី សហរដ្ឋអាមេរិក​ដោយ​សារ​តែ​ទីក្រុង​អង់កា​រ៉ា បានធ្វើការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​៕

Par7628546