ស្លាប់ និងបាត់ខ្លួនជិត​៦០​នាក់​​ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅឥណ្ឌូនេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​ហ្ស​ការ​តា​៖​យ៉ាងហោចណាស់​មនុស្ស​២១​នាក់​បាត់​បង់ជីវិត ខណៈ​៣៤​នាក់​ផ្សេងទៀត​បាត់​ខ្លួន​បន្ទាប់ពី​ទូក​ដឹក​ជន​ចំណាកស្រុក​ឥណ្ឌូណេស៊ី​៩៣​នាក់​បាន​ក្រឡាប់​លិច​នៅ​តំបន់​ដែនសមុទ្រ Nongsa នៃ​ខេត្ត Batam នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post ចេញផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែតុលា ឆ្នាំ​២០១៦​។​
​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា ទូក​ដឹក​ជន​ចំណាកស្រុក​ឥណ្ឌូនេស៊ី​៩៣​នាក់​ធ្វើដំណើរ​ត្រឡប់​ពី​ខេត្ត Johor Bahru ប្រទេស​ម៉ាឡេស៊ី​បាន​ក្រឡាប់​លិច​នៅ​តំបន់​ដែនសមុទ្រ Nongsa នៃ​ខេត្ត Batam នៅវេលា​ម៉ោង​ប្រមាណ​ជា ៣ និង​០០ នាទី​ទៀបភ្លឺ​ថ្ងៃ​ពុធ​នេះ​។ អាជ្ញាធរ​បញ្ជាក់ថា នៅតាម​ផ្លូវ​ធ្វើដំណើរ ស្រាប់​តែមាន​រលក​បាក់​បោក​យ៉ាងខ្លាំង ជាហេតុ​ធ្វើឱ្យ​ទូក​ក្រឡាប់​លិច​តែម្ដង​បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​បាត់​បង់ជីវិត ខណៈ​៣៨​នាក់​នៅរ​ស់រាន្ត​មានជីវិត និង​៣៤​នាក់​ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។
​ទោះជា​យ៉ាងណា​ក្រុម​អ្នក​ជួយសង្គ្រោះ​ក​ក៏​កំពុង​ស្វែង​មនុស្ស​ដែល​បាត់​ខ្លួន គ្រា​ដែល​ប៉ូលិស​ឥណ្ឌូនេស៊ី​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណីនេះ​ផងដែរ​៕

1471768364426654578_1000x669