រាជធានីភ្នំពេញ៖ជនជាតិចិន៧នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំដល់២៥ឆ្នាំរឿងសមគំនិត ក្នុងអំពើឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងនោះម្នាក់ជាមេខ្លោងរត់គេខ្លួន។ ការប្រកាសសាលក្រមនេះធ្វើឡើងនៅព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ដោយលោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ជនជាប់ចោទទី១.ឈ្មោះ ចាំង សុងឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ចៅក្រមសំរេចឲ្យរួចផុតពីបទចោទ។ ទី២.ឈ្មោះ ជូ ជៀវឡុង ភេទប្រុសជនជាតិចិន មេខ្លោងរត់គេចខ្លួនចៅក្រមសំរេច ដាក់ពន្ធនាគារ២៥ឆ្នាំ និងចេញដីកាឲ្យតាមចាប់ខ្លួន។ ចំណែកជនជាប់ចោទ៥នាក់ទៀតចៅក្រមសំរេចដាក់ពន្ធនាគារម្នាក់ៗ១៥ឆ្នាំ ទី៣.ឈ្មោះ ដាយ សៀវហ្វី ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន ទី៤.ឈ្មោះ ស៉ី អូថុង ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន ទី៥.ឈ្មោះ ស៊ី ឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ទី៦.ឈ្មោះ វ៉ាង ជី ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិន ទី៧.ឈ្មោះ លី ស៉ីហួរ ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិចិន។
គួររម្លឹកថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះជួលលេខ៤២ ផ្លូវ១៧៣ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរំដោះជនរងគ្រោះជនជាតិចិនពីនាក់១.ឈ្មោះ ហូ ឌីយ៉ុន និង ២.ឈ្មោះ ចាន់ យន់ ពេលលេងល្បែងចាញ់អស់ ហើយទៅខ្ចីលុយ ពីឈ្មោះ ជូ ជៀវឡុង ពេលអត់លុយសង ជូ ជៀវឡុង ចាប់បង្ខាំង ឲ្យសងលុយវិញ៕