អាណាព្យាបាល​សិស្ស និង​បុគ្គលិក​សាលា​អន្តរជាតិ​ឌែ​លី​ប្តឹង​នាយក​សាលា​ព្រោះ​វិច​សំពាយ​គេចខ្លួន​បាត់ស្រមោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ អាណាព្យាបាល​សិស្ស  ​និង​បុគ្គលិក​វិទ្យាស្ថាន​(​ឌែ​លី​)​លើកគ្នា​មក​សាលាសង្កាត់​ចោមចៅ​ឱ្យជួយ​រក​ដំណោះស្រាយ​បន្ទាប់ពី​សាលា​មួយ​នេះ​ក្ស័យធន​នាយក​សាលា​វិច​សំពាយរ​ត់ទៅ​បាត់​។​
​អាណាព្យាបាល​សិស្ស​បានអោយដឹងថា គាត់​បង់ថ្លៃ​សាលា​៦​ខែម្តង​តំលៃ​២៦១​ដុល្លា​បង់​១​ឆ្នាំ​ក្នុង​សិស្ស​ម្នា​ក់បង់​៧០០​ដុល្លា​និង​អ​ណា​ព្យា​ល​ខ្លះ​កូន​រៀន​រហូត​២​ទៅ​៣​នាក់​។​
​សូមបញ្ជាក់ថា កាល​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៦​អាណាព្យាបាល​សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​វិទ្យាស្ថាន​ឌែ​លី​ដោយ​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ក្រោយ​ដឹងថា នាយក​សាលា​មួយ​នេះ​បាន​រត់គេចខ្លួន បង្អាក់​ការសិក្សា​កូនៗ​របស់​ពួកគាត់​ទាំង​កណ្ដាល​ទី​ថែមទាំង​មិនបាន​បើក​ប្រាក់ខែ ឲ្យ​បុគ្គលិក​ជាច្រើន​នាក់​ផងដែរ​។​
​ការភ្ញាក់ផ្អើល​ដោយសារតែ​នាយក​សាលា​ឯកជន​ខាងលើនេះ រត់ចោល​កូនសិស្ស ដោយសារតែ​ភាព​ក្ស័យធន​នោះ បានកើត​ឡើង​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នាយក​សាលា​អន្តរជាតិ ឌែ​លី ត្រូវបាន​គេ​ស្គាល់ឈ្មោះ លី សេង​ហ៊ុយ អាយុ​៤០​ឆ្នាំ​ធ្លាប់​ស្នាក់នៅ​ក្នុង​សាលា​ផ្ទាល់​។​
​ចំណែក​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​ធែ​លី​មួយ​នេះ បាន​ឲ្យ​ដឹងថា សាលា​នេះ​មាន​បុគ្គលិក លោកគ្រូ​-​អ្នកគ្រូ​ជិត​៦៥​នាក់ ដោយ​ទទួលបាន​ប្រាក់ខែ​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ក្នុង​មួយខែ​, អ្នកបើករថយន្ត​ដឹក​សិស្ស​ជាង​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់ខែ​៥០០​ដុល្លារ (​រថយន្ត​ខ្លួនឯង​) និង​អ្នក​អនាម័យ​ក្នុង​សាលា​២​នាក់​ទៀត ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់ខែ​១២០​ដុល្លារ​។
​លោកគ្រូ​-​អ្នកគ្រូ​រួមទាំង​បុគ្គលិក​ដទៃទៀត បាន​និយាយថា រយៈពេល​៣​ខែ​មកហើយ ដែល​ពួកគាត់​មិន​បានទទួល​ប្រាក់ខែ​ពីសា​លា​ដោយ​នាយក​សាលា​នេះ​បាន​សន្យា​១​ខែ​ហើយ​១​ខែ​ទៀត និង​សូម​ឲ្យ​ពួកគាត់​ជួយ​បន្តធ្វើ​ការងារ តែ​ដល់ពេលនេះ​លោកនាយក​រត់គេចខ្លួន​ចោល​សាលា​តែម្តង​។​
​ពួកគាត់​បាន​បន្តថា អ្នក​ដែល​ជួប​បញ្ហា​មិនមែន​ត្រឹមតែ​ប៉ះពាល់​ដល់​ពួកគាត់ ជា​គ្រូបង្រៀន​នោះទេ អ្វីដែល​សំខាន់​នោះ គឺ​សិស្សានុសិស្ស​រាប់រយ​នាក់ ដែល​កំពុង​សិក្សា​ត្រូវ​បាត់បង់​ការសិក្សា​ពាក់កណ្តាល​ទី ផងដែរ​។​
​ទោះជា​យ៉ាងណា​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក​គ្រូ​អ្នកគ្រូ​ក៏ដូចជា​អាណាព្យាបាល​សិស្ស​ខាងលើ​យើង​មិនអាច​សុំ​ភ្លឺ​ពី លោក លី សេង​ហ៊ុយ បាន​នៅឡើយ​ទេ​៕

14964237_1786383734933522_1270081375_o14963627_1786383741600188_329709617_o14954469_1786383754933520_762671677_o14954367_1786383744933521_1258132540_o14938060_1786383758266853_1303091370_n14954302_1786383748266854_1863779917_o