តុលាការសម្រេចឃុំខ្លួនលោក គង់ មករា ពាក់ព័ន្ធការលក់ទ្រព្យសម្បត្តិរដ្ឋ
រាជធានីភ្នំពេញ៖ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក គង់ មករា និងបក្ខពួកម្នាក់ទៀតឈ្មោះ នួន ផល្លី ត្រូវបានចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក វេង ហ៊ត់ សម្រេចឃុំខ្លួនកាលពីព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះក្រោមការចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកខាងលើនេះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីកោះហៅ ទៅសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦៕