រំលោភ​បានសម្រេច​ក្នុង​ខ្ទម​ចាំចម្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុ​កេស​សាន្ត​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​០៦ និង​០៤​នាទី​យប់​ថ្ងៃទី​១៣ វិច្ឆិកា នៅក្នុង​ខ្ទម​ចាំចម្ការ គ្រា​ដែល​ប្តី​នារី​រងគ្រោះ​មិន​នៅ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ញ៉ុ​ត អឿន អាយុ​៣០​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន្ត (​ចាប់បាន​ភ្លាមៗ​) ឯ​នារី​រងគ្រោះ​មាន​អាយុ​១៩​ឆ្នាំ​។​
​ប្រភព​ឱ្យដឹងថា ជនសង្ស័យ​បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច នៅលើ​ខ្ទម​ចម្ការ​មួយកន្លែង ខណៈដែល​ប្តី​នាង​មិន​នៅ ជាប់រវល់​ទៅលេង​បុណ្យ​ក្នុងភូមិ ។ ដោយឡែក វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ គឺមាន​ទូរស័ព្ទដៃ​មួយគ្រឿង និង​អាវ​ជនសង្ស័យ ។​
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន្ត​សាកសួរ ដើម្បី​ចាត់ការ​តាមច្បាប់​៕

37f68483-1b7e-48de-ac32-ef336a2ef2bf