ផ្ទុះ​គ្រាប់បែក​ទៀតហើយនៅភាគខាងត្បូង​ប្រទេស​ថៃ​ ស្លាប់ និង​របួស​ទាហាន៤​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​បាងកក​៖​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ​សិ៍​បាន​រាយការណ៍​ថា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​កែច្នៃ​នៅ​ស្រុក​មួង នៃ​ខេត្ត​យ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ថៃ​បណ្តាល​ឲ្យ​ពលទាហាន​ម្នាក់​បាន​ស្លាប់ និង​បីនាក់​ផ្សេងទៀត​រងរបួស​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា គ្រាប់បែក​ចំនួន​មួយ​គ្រាប់​ដែល​បាន​ផ្ទុះឡើង​នៅវេលា​ម៉ោង ៥ និង​២០​នាទី​ទៀបភ្លឺ (​ម៉ោង​ក្នុង​ទីក្រុង​បាងកក​) លើ​ដងផ្លូវ​វិថី​ដែល​ស្ថិត​នៅក្បែរ​ប៉ុស្តិ៍​ត្រួតពិនិត្យ Sapan Dam ក្នុងស្រុក​មួង នៅពេល​ទាហាន​ទាំង​បួន​នាក់​ជិះ​ម៉ូតូ​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នោះ​ដើម្បី​ទៅកាន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​គ្រាប់បែក​កែច្នៃ​មួយ​គ្រាប់​នោះ ក៏​ត្រូវបាន​បំផ្ទុះ​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ​វិទ្យុទាក់ទង និង​បាន​ស្លាប់​ពលទាហាន​ម្នាក់ ខណៈ​បីនាក់​ទៀត​រងរបួស​៕

bn-py561_0923th_j_20160923060702