មនុស្ស​២១​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​នៅ​ទីក្រុង​អា​ឡិ​ប​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

​ស៊ី​រី​៖​ជន​ស៊ីវិល​យ៉ាងហោចណាស់​២១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​តាម​អាកាស​មួយ​លើ​តំបន់​ជនភៀសសឹក​រស់នៅ​មួយកន្លែង​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡិ​ប​ប៉ូ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ស៊ី​រី​កាលពី​ម្សិលមិញ​។​
​ជាមួយគ្នានេះ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ប្រទេស​ស៊ី​រី​បាន​និយាយថា ជន​ស៊ីវិល​ចំនួន​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​ការបាញ់​ផ្លោង​គ្រាប់កាំភ្លើង​ទៅលើ​តំបន់​ស្ថិត​ភាគ​ខាងលិច​នៃ​ទីក្រុង​អា​ឡិ​ប​ប៉ូ​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​។​
​ហើយ​កាលពី​ថ្ងៃ​អង្គារ ជន​ស៊ីវិល​ចំនួន​២៥​នាក់​ក៏បាន​ស្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​ផងដែរ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡិ​ប​ប៉ូ​បាន​ភៀសខ្លួន​ទៅកាន់​សង្កាត់​ជូ​ប​អាល់​ហ្គូ​បា និង​សង្កាត់​មួយចំនួនទៀត​នៅពេល​កងកម្លាំង​រដ្ឋាភិបាល​វាយ​សម្រុក​ទៅលើ​ក្រុម​ឧទ្ទាម​។​
​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រត់​ភៀស​សឹក​នៅក្នុង​ទីក្រុង​អា​ឡិ​ប​ប៉ូ​នៅពេល​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​បាន​បន្ត​ប្រតិបត្តិការ​វាយ​សម្រុក​ដើម្បី​ដណ្ដើមយក​ទីក្រុង​នេះ​ត្រឡប់​មកពី​ក្រុម​ឧទ្ទាម​វិញ​៕

de0b50da181a076f7b8555503340161e_l