​ហ្វីលីពីន​ប្រកាស​លុបចោល​ល្បែង​តាម​អ៊ិន​ធើ​ណេត​ទាំងអស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​ហ្វីលីពីន​៖​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តើ​តេ កាលពី​ម្សិលមិញ​បានប្រកាសថា លោក​នឹង​លុបបំបាត់ចោល​ឲ្យ​អស់​នូវ​ល្បែង​ផ្សេងៗ​តាម​អ៊ិន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទាំងមូល​។ លោក ឌូ​តើ​តេ​ថ្លែង​បែបនេះ គ្រា​ដែល​លោក​ប្រកាស​ពី​ថវិកាជាតិ​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។​
​ជាមួយគ្នានេះ​ប្រធានាធិបតី​ហ្វីលីពីន​បាន​សម្តែង​ការព្រួយបារម្ភ ខ្លាច​ប្រទេស​របស់លោក រងគ្រោះ​ដោយសារ​ឧ​ស្សហកម្ម​ល្បែង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​បំផ្លាញ ហើយ​កាលពី​ខែសីហា​កន្លងទៅ រដ្ឋាភិបាល​បាន​លុប​ចោ​ស​សិទ្ធិ​របស់​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​ដែល​ទទួលបាន​សិទ្ធិ​១៣​ឆ្នាំ​មកនេះ ក្នុង​ការបើក​ឲ្យ​លេងល្បែង​តាម​អ៊ិន​ធើ​ណែ​ត​នៅ​កន្លែង​កាហ្វេ​។ ប៉ុន្តែ​លោក​មិនទាន់បាន​បញ្ជាក់​ពី​គម្រោង​លម្អិត​ក្នុងការ​លុបបំបាត់​នេះ​ទេ​។​
​គួរ​បញ្ជាក់ថា ការលេង​ល្បែង​តាម​អ៊ិន​ធើ​ណែ​ត ហ្វីលីពីន​គឺជា​ប្រទេសមួយ​ល្បី​នៅ​អាស៊ី ហើយ​ទាក់ទាញ​ជនបរទេស​ទៅលេង​ល្បែង​នៅ​ទីនោះ តាមរយៈ​ក្រុមហ៊ុន​ជួយ​សម្របសម្រួល​៕

1