ប៉ូលិស​ថៃ​ចាប់ខ្លួន​មនុស្ស​៩​នាក់​ករណី​លួច​ចូល​គេហទំព័រ​រដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​បាងកក​៖​មនុស្ស​ចំនួន​៩​នាក់​ត្រូវបាន​នគរបាល​ថៃ​ឃាត់ខ្លួន​ដោយ​សង្ស័យថា បាន​លួច​ចូល​រំខាន​គេហទំព័រ​របស់​រដ្ឋាភិបាល ក្នុង​គោលបំណង​តវ៉ា​ប្រឆាំង​ចំពោះ​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សន្តិសុខ​អ៊ិន​ធើ​ណែ​ត គ្រា​ដែល​មានការ​រិះគន់ថា មានការ​រឹតបន្តឹង​សេរីភាព​ខ្លាំង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស​ចំនួន​៩​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូល​រំខាន​គេហទំព័រ​រដ្ឋាភិបាល​។ លោក​បញ្ជាក់ថា ម្នាក់​ក្នុងចំណោម​៩​នាក់​នោះ ត្រូវបាន​ចោទថា​រំលោភច្បាប់​អ៊ិន​ធើ​ណែ​ត​។ តែ​គេហទំព័រ​ទាំងនោះ​រង​ការរំខាន​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់មក​ក្រុមការងារ​ជំនាញ​ក៏​ដោះស្រាយបាន​វិញ​។​
​គួរ​បញ្ជាក់ថា រដ្ឋសភា​ថៃ​បានសម្រេច​អនុម័ត​នៅក្នុង​ខែ​នេះ​ក្នុង​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ិន​ធើ​ណែ​ត នៅពេលដែល​ក្រុម​ការពារ​សិទ្ធិមនុស្ស​ហាក់​កំពុង​តាមដាន​លើ​ការងារ​របស់​រដ្ឋាភិបាល​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​៕

1