ប៉ូលិស​ឥណ្ឌូនេស៊ី​បំបែក​ផែនការ​វាយប្រហារ​ថ្ងៃ​ឆ្លង​ឆ្នាំ​របស់ពួកបះបោរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​ឥណ្ឌូនេស៊ី​៖​អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ថា ផែនការ​វាយប្រហារ​លើ​លើ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ត្រូវ​សមត្ថកិច្ច​បំបែក​បាន បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​ជន​ប្រុង​វាយប្រហារ​២​នាក់​ដែល​បាន​នាំ​ប៉ូលិស​ទៅដល់​កន្លែង​លាក់ខ្លួន​របស់​ពួកគេ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​អ្នកនាំពាក្យ​រូបនេះ​និយាយថា ផែនការ​វាយប្រហារ​នេះ​ធ្វើឡើង​ដោយ​ពួក​បះបោរ​ឥណ្ឌូនេស៊ី​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម ដោយ​ប្រើ​កាំបិត និង​ផ្កាក់​។ លោក​បន្តថា កន្លែង​លាក់ខ្លួន​របស់​ពួកគេ ជាទី​ដែល​ប៉ូលិស​បាន​បាញ់សម្លាប់​មនុស្ស​២​នាក់​ទៀត ដែលជា​ជន​សមគំនិត​ក្នុង​ផែនការ​វាយប្រហារ​នេះ ដោយ​ប៉ូលិស​និយាយថា ជន​សមគំនិត​ទាំងនោះ​ព្យាយាម​វាយ​កាប់​ប្រហារ​ទៅលើ​មន្ត្រី​សមត្ថកិច្ច កាលពី​ថ្ងៃ​កន្លងមកនេះ​។
​ដោយឡែក​ប៉ូលិស​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា យ៉ាងហោចណាស់​មនុស្ស​១៤​នាក់ ត្រូវបាន​គេ​សួរចម្លើយ​ជុំវិញ​ផែន​ការដាក់​គ្រាប់បែក​អត្តឃាត​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​ហ្សា​កាតា និង​នៅតាម​ទីតាំង​ដទៃទៀត​
​គួរ​បញ្ជាក់ថា ការ​ឆ្មក់​ចូល​បង្ក្រាប​កាលពី​ថ្ងៃអាទិត្យ​កន្លងមក គឺជា​ការបង្ក្រាប​ថ្មី​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដែល​ប៉ូលិស​និយាយថា បាន​កាត់ផ្ដាច់​ផែនការ​វាយប្រហារ ប៉ុន្តែ បាន​ជំរុញ​ឲ្យ​មាន​ក្ដីបារម្ភ​អំពី​កំណើន​ជន​បះបោរ​នៅក្នុង​ប្រទេស​នេះ ដែលមាន​ជន​មូស្លីម​ច្រើនជាង​បំផុត​នៅលើ​ពិភពលោក​៕

12