វ៉ាស៊ីនតោន៖មន្ត្រីទូតរុស្ស៊ីចំនួន ៣៥នាក់បានចាកចេញយ៉ាងតក់ក្រហល់ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានសម្រេចបណ្តេញពួកគេចេញដោយទុកពេល ៧២ម៉ោងឲ្យរៀបចំឥវ៉ាន់។
ភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti បានរាយការណ៍ថា យន្ដហោះខាងលើដឹកមន្ត្រីទូតរុស្ស៊ី ៣៥នាក់ និងក្រុមគ្រួសាររបស់ពួកគេសរុប ៩៦នាក់ដែលនឹងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីត្រូវបានបណ្ដេញចេញនៅក្នុងក្របខ័ណ្ឌនៃ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ប្រឆាំងសម្រាប់ការចោទប្រកាន់ថា បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែ វិច្ឆិកា។ មន្ត្រីទូតទាំង៣៥នាក់ នេះជាប់ចោទថាជាសមាជិកទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី GRU និង FSB ដែលក៏ជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មនេះផងដែរ៕